Cctimesw1140xh150cm copy

នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ ការបង្កហេតុក្រុមទាហានចិនលើអូស្រា្តលីមិនអាចទទួលយកបានឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese 

ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានអះអាងនៅថ្ងៃអង្គារ ទី៧ ឧសភា ថាអូស្រា្តលីមិនអាចទទួលយកបានឡើយ នូវសកម្មភាពទាហានចិនដែលបានធ្វើការឃាត់ នឹងឃុំខ្លួនទាហានអូស្រា្តលីក្នុងដែនអាកាសអន្តរជាតិចិន ដោយយោធាចិន។ ប្រតិបត្តិការយោធាអូស្រា្តលីគឺ ដើម្បីអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ លើកូរ៉េខាងជើង ក្នុងហេតុការណ៍នេះយន្តហោះចម្បាំងរបស់ចិនមួយគ្រឿងបានបង្កគ្រោះថ្នាក់ស្ទើតែដល់ជីវិតលើឧទ្ធម្ភាគចក្រយោធាអូស្ត្រាលីក្នុងអំឡុងពេលការប្រឈមមុខដាក់នៅលើសមុទ្រលឿង។

បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រា្តលី លោក Richard Marles យន្តហោះចម្បាំង J-10 របស់កងទ័ពអាកាសចិន បានបង្ហាញសកម្មភាពភាពបង្កគ្រោះថ្នាក់ នៅពីមុខឧទ្ធម្ភាគចក្រ MH60R Seahawk របស់អូស្ត្រាលីកាលពីថ្ងៃសៅរ៍ ក្នុងសមុទ្រលឿង ដែលជាផ្នែកមួយនៃប្រតិបត្តិការ ដើម្បីអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។ ដោយពេលនេះប្រទេសចិនមិនទាន់បានឆ្លើយតបជាសាធារណៈចំពោះតំណាងរបស់អូស្ត្រាលីជុំវិញឧប្បត្តិហេតុនេះទេ។ លោកបន្ថែមថា សាធារណជនអូស្ត្រាលីរំពឹងថានឹងមានការពន្យល់ពីប្រទេសចិនអំពីឧបទ្ទវហេតុនេះ ហើយអូស្ត្រាលីបានធ្វើកិច្ចការបន្ទាន់ជាច្រើនដើម្បីដោះស្រាយបញ្ហាកំពុងតែកើតមានឡើងរវាងប្រទេសទាំងពីរ។

ក្រសួងការពារជាតិអូស្រា្តលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ការប្រឈមមុខដាក់គ្នានេះបានធ្វើឱ្យ អ្នកនៅលើយន្តហោះមានការភិតភ័យជាខ្លាំង ទោះបីជាគ្មាននរណាម្នាក់រងរបួសក៏ដោយ។ នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយក្នុងឆ្នាំ ២០២២ អូស្ត្រាលីបាននិយាយថា យន្តហោះចម្បាំងចិនមួយគ្រឿងបានស្ទាក់ចាប់យន្តហោះស៊ើបការណ៍យោធាអូស្ត្រាលី នៅក្នុងសមុទ្រចិនខាងត្បូងដោយបានបញ្ចេញភាពតានតឹងដាក់គ្នាជាខ្លាំង។

លោក Liu Jianchao

ចំណែកលោក Liu Jianchao ប្រធាននាយកដ្ឋានអន្តរជាតិនៃបក្សកុម្មុយនិស្តចិនបាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីក្នុងខែវិច្ឆិកាថា ចលនារបស់កងទ័ពជើងទឹកអូស្ត្រាលីនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើតហាក់ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ នៃកងកម្លាំងការពារទឹកដីនៃប្រទេសចិន។ អូស្ត្រាលីបានច្រានចោលការលើកឡើងនេះ ដោយនិយាយថា ខ្លួនគោរពសិទ្ធិរបស់រដ្ឋទាំងអស់ក្នុងការអនុវត្តសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសចំណុះ ស្របតាមច្បាប់អន្តរជាតិ។

គួររំលឹកផងដែលថាប្រទេសចិនបានទាមទារអធិបតេយ្យភាពលើផ្នែកជាច្រើននៃសមុទ្រចិនខាងត្បូង ដែលជាតំបន់សម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំជាង ៣ ពាន់ពាន់លានដុល្លារអាម៉េរិក រួមទាំងតំបន់ដែលជារបស់ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ។ សាលាក្តីអន្តរជាតិមួយក្នុងឆ្នាំ ២០១៦ អះអាងថា ការទាមទារចំណែកបន្ថែមនៃសមុទ្រចិនខាងត្បូងរបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង