Cctimesw1140xh150cm copy

ម៉ាក្រុងអរគុណលោកស៊ីដែលមិនយកពន្ធស្រាពិសេសបារាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្លែងអំណរគុណដល់មេដឹកនាំចិន លោក Xi Jinping ដែលមិនយកពន្ធគយ "បណ្តោះអាសន្ន" លើស្រាកូញាក់បារាំង (French cognac)។ ការសម្តែងការអរគុណនេះធ្វើឡើងក្នុងជំនួបរវាងមេដឹកនាំបារាំងលោកម៉ាក្រុង នឹងលោកប្រធានាធិបតីចិនស៊ីជិនភីងក្នុងប្រទេសបារាំង។

លោក ម៉ាក្រុង បានប្រាប់អ្នកយកព័ត៌មានរួមជាមួយនឹងលោក ស៊ី បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉ារីសថា "ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះប្រធានាធិបតីចំពោះការបើកចំហរបស់លោកទាក់ទងនឹងវិធានការផ្អាកការយកពន្ធបណ្តោះអាសន្នលើស្រាខូញ៉ាក់របស់បារាំង។

លោក ស៊ី កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅប្រទេសបារាំង ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទ្វីបអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១៩។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ីបានទទួលស្រា Hennessy X.O. និងស្រា Remy Martin Louis XIII ពីលោកម៉ាក្រុងផ្ទាល់ ។ លោក ម៉ាក្រុងក៏បានបង្ហាញលោក ស៊ី នូវស្នាដៃរបស់អ្នកនិពន្ធប្រលោមលោកជនជាតិបារាំង Victor Hugo ក៏ដូចជាវចនានុក្រមបារាំង-ចិនដំបូងគេ ដែលបានបោះពុម្ពនៅឆ្នាំ ១៧៤២ ទៅកាន់ប្រធានាធិបតីចិនផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង