Cctimesw1140xh150cm copy

ចិនចេញច្បាប់ថ្មីបើកសិទ្ធិឱ្យប៉ូលីស«ឆែកទូរស័ព្ទដៃ»អ្នកដំណើរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ក្រសួងសន្តិសុខជាតិរបស់ប្រទេសចិន កាលពីថ្ងៃទី ២៦ មេសាកន្លងទៅ បានចេញសេចក្តីប្រកាសអនុវត្តនូវ "បទប្បញ្ញត្តិស្តីពីនីតិវិធីអនុវត្តច្បាប់របស់ភ្នាក់ងារសន្តិសុខជាតិ" និង "បទបញ្ជានីតិវិធីស្តីពីការដោះស្រាយសំណុំរឿងឧក្រិដ្ឋកម្មដោយភ្នាក់ងារសន្តិសុខជាតិ"។តាមរយៈបទបញ្ញាត្តិថ្មីនេះនឹងបើកសិទ្ធិឱ្យមន្ត្រីប៉ូលីសចិនអាចបើកឆែកទូរស័ព្ទដៃរបស់អ្នកដំណើរក្នុងករណីមានការសង្ស័យអ្វីមួយ។

ក្រោយហេតុផលដើម្បីរក្សាសន្តិសុខជាតិ ក្រសួងសន្តិសុខជាតិរបស់ប្រទេសចិន បានប្រកាសដាក់អនុវត្តជាលើកដំបូងដែលក្រសួងសន្តិសុខជាតិរបស់ចិន បាន ប្រកាសពីបទប្បញ្ញត្តិស្តីពីនីតិវិធីនៃការអនុវត្តច្បាប់ នឹង ចាប់ផ្តើមអនុវត្តនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ខាងមុខនេះ។

ក្នុងបទបញ្ញាត្តិនេះ មន្ត្រីអនុវត្តច្បាប់ ត្រូវបានផ្តល់សិទ្ធិក្នុងការត្រួតពិនិត្យ ឧបករណ៍អេឡិចត្រូនិក លើអ្នកធ្វើដំណើរដែលមកដល់ទឹកដីប្រទេសចិនដែលមានដូចជា ស្មាតហ្វូន ឬកុំព្យូទ័រ អាចនឹងត្រូវបានត្រួតពិនិត្យដោយមន្ត្រីអនុវត្តច្បាប់ ដោយគ្រាន់តែបញ្ជេញកាតសម្គាល់របស់មន្ត្រីអនុវត្តច្បាប់ ត្រូវ។

យោងតាមមាត្រា ៤០ នៃបទបញ្ញាត្តិបានចែងថា ក្នុងករណីត្រូវការត្រួតពិនិត្យជាបន្ទាន់ចាំបាច់ មន្ត្រីអនុវត្តច្បាប់អាចធ្វើការត្រួតពិនិត្យនៅនឹងកន្លែង បន្ទាប់ពីបង្ហាញកាតប៉ូលីស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង