Cctimesw1140xh150cm copy

ពូទីនចេញបញ្ជាឲ្យទាហានរុស្សីធ្វើសមយុទ្ធនុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ ប្រធានាធិបតីរុស្សីលោក ពូទីន នាថ្ងៃច័ន្ទនេះបានចេញបញ្ជាឲ្យក្រសួងការពារជាតិរុស្សីត្រៀមរៀបចំសមយុទ្ធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីសង្រ្គាមរុស្សី-អ៊ុយក្រែនបានផ្ទុះ។ ការចេញបញ្ជារបស់លោកពូទីននេះធ្វើឡើងចំពេកស្ថានភាពរវាងរុស្សី-អ៊ុយក្រែនកាន់តែដុនដាប ជាពិសេសចំពេលដែលបារាំងបានព្រមានលូកដៃជួយអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងជាមួយនឹងប្រទេសរុស្សី។

ក្រសួងការពារជាតិរុស្សីបានអះអាងថាសមយុទ្ធនេះត្រូវបានបញ្ជាដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហើយនឹងសាកល្បងការត្រៀមខ្លួនរបស់កងកម្លាំងនុយក្លេអ៊ែរ ដើម្បីបំពេញបេសកកម្មប្រយុទ្ធផ្សេងៗក្នុងន័យនៃការបង្ហាញពីកងកម្លាំងរុស្សី នឹងសព្វាវុធរុស្សីទៅកាន់លោកខាងលិច។ សមយុទ្ធយោធាពិសេសមិនធ្លាប់មាននេះក៍នឹងមានការចូលរួមពីកងកម្លាំងយោធាពិសេសៗរបស់រុស្សីទាំងជើងទឹក នឹងជើងគោកផងដែរ។

បើតាមក្រសួងការពារជាតិរុស្សី សមយុទ្ធនេះមានគោលបំណងធានានូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់រុស្ស៊ី "ហើយក៏ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងដោយមន្ត្រីលោកខាងលិចមួយចំនួនប្រឆាំងនឹងសហព័ន្ធរុស្ស៊ី"។

គួរបញ្ជាក់ថាការឈ្លានពានឆ្នាំ ២០២២ របស់ពូទីនលើអ៊ុយក្រែនបានធ្វើឱ្យខូចទំនាក់ទំនងដ៏អាក្រក់បំផុតនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង