Cctimesw1140xh150cm copy

ចិនគ្រោងនឹងដាក់លក់«Taxi លើអាកាស»ចុងឆ្នាំ២០២៤

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រទេសចិនកំពុងតែមមាញឹកក្នុងការផលិតរថយន្តតាក់ស៊ីបើកនៅលើអាកាសគំរូឡានតាក់ស៊ីគ្មានមនុស្សបើក រឺឡានអគ្គិសនីដឹកអ្នកដំណើរ (UAV) ដែលផលិតក្នុងស្រុកបានចូលជាផលិតកម្មដ៏ធំនៅក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន ជាមួយនឹងផែនការដាក់លក់ឡានតាក់ស៊ីលើអាកាសនៅក្នុងចុងឆ្នាំ ២០២៤។ ឡានតាក់ស៊ីបើកលើអាកាសបង្កើតឡើងដោយក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើករបស់ចិន EHang ដែលជាឡានមានឈ្មោះកាត់ EH216-S ដែលមានសមត្ថភាពផ្ទុកមនុស្សធំពីរនាក់ដោយគ្មានអ្នកបើកបរនៅលើឡានឡើយ ឡានប្រភេទនេះនឹងផ្តល់ដំណោះស្រាយការចល័តរយៈកម្ពស់ពីចម្ងាយខ្លីទៅមធ្យមសម្រាប់តម្រូវការដឹកជញ្ជូនក្នុងទីក្រុងធំក្នុងប្រទេសចិន។

បើតាមក្រុមអ្នកផលិតរថយន្តនេះបានអះអាងថារថយន្តនេះមានសក្តានុពលធំទូលាយក្នុងវិស័យដូចជា ការដឹកជញ្ជូនអ្នកដំណើរ ដំណើរទេសចរណ៍តាមអាកាស ការដឹកជញ្ជូនតាមផ្លូវអាកាស និងការឆ្លើយតបបន្ទាន់ផ្នែកវេជ្ជសាស្រ្ត។បន្ទាប់ពីការអនុម័តដោយរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន (CAAC) នៅថ្ងៃទី៧ ខែមេសា ការផលិតទ្រង់ទ្រាយធំបានចាប់ផ្តើមនៅរោងចក្រដែលមានទីតាំងនៅទីក្រុង Yunfu នៃខេត្ត ក្វាងទុង ដោយមានគោលដៅសម្រេចបាននូវសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ៦០០ គ្រឿងត្រឹមចុងឆ្នាំ ២០២៤នេះ។

នេះជាលើកទីមួយហើយដែលអាជ្ញាធរអាកាសចរណ៍របស់ប្រទេសនេះចេញវិញ្ញាបនបត្រផលិតសម្រាប់យន្តហោះគ្មានមនុស្សបើកដឹកអ្នកដំណើរដោយស្វ័យប្រវត្តិ ក៏ដូចជាវិញ្ញាបនបត្របែបនេះជាលើកដំបូងនៅក្នុងឧស្សាហកម្មហោះលើអាកាស កាលពីមុនរថយន្តដំណើរការលើអាកាសនេះក៏បានទទួលវិញ្ញាបនបត្រពិសេសក្នុងការទទួលស្គាល់នឹងដាក់ឲ្យដំណើរការផលិតផងដែរ។

ឡាននេះនឹងដំណើរការដោយបណ្តាញទំនាក់ទំនង 4G និង 5G UAVs មានលក្ខណៈពិសេសដូចជាការបង្ហាញវីដេអូកម្រិតខ្ពស់ ការគ្រប់គ្រងពេលវេលាជាក់ស្តែងពីចម្ងាយជាមួយនឹង សមត្ថភាពកំណត់ទីតាំងច្បាស់លាស់។ សម្លឹងទៅមុខ Taxi លើអាកាសរឺ EHang គ្រោងនឹងពង្រឹងការផលិតរបស់ខ្លួនបន្ថែមទៀត ដោយបង្កើតប្រព័ន្ធថាមពលថ្មដែលមានសមត្ថភាពខ្ពស់ និងសាកថ្មបានលឿន ក្នុងគោលបំណងកាត់បន្ថយរយៈពេលសាកថ្មមកត្រឹម ៥ ទៅ ១០នាទីនាពេលខាងមុខតែប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង