
ចិន៖ ប្រទេសចិន នាថ្ងៃទី ៣ ខែឧសភា គ្រោងនឹងធ្វើបេសកកម្មបាញ់បង្ហោះយានអវកាស Chang'e-6 ជាយានសម្រាប់បញ្ជូនការទំនាក់ទំនងរវាងឆ្ងាយនៃព្រះច័ន្ទ និងផែនដី និងការស៊ើបអង្កេតតាមច័ន្ទគតិរបស់យានអវកាស Chang'e-6 ដែលបេសកកម្មដំបូង ដើម្បីប្រមូលទិន្នន័យពីព្រះច័ន្ទ ហើយនាំទិន្នន័យទាំងនោះត្រឡប់មកផែនដីវិញដើម្បីធ្វើការវិភាគ។
.jpg?1714727283)
យាន Chang'e-6 គ្រោងនឹងបាញ់បង្ហោះនៅចន្លោះម៉ោង ៥ ល្ងាចនេះគ្រាប់រ៉ុក្កែត Long March-5 Y8 នឹងដឹកយានអាវកាស Chang'e-6 ហើយនឹងចាប់ផ្តើមដំណើរការនៃការបាញ់បង្ហោះទៅកាន់កន្លងអវកាស ការបាញ់បង្ហោះនឹងធ្វើឡើងនៅលើឆ្នេរសមុទ្រនៃខេត្តកោះ Hainan ភាគខាងត្បូងរបស់ប្រទេសចិន។ បេសកកម្មនេះនឹងផ្ទុកបន្ទុកចំនួនបួនដែលត្រូវបានបង្កើតឡើងដោយកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះក៏មានឧបករណ៍វិទ្យាសាស្ត្រមកពីប្រទេសបារាំង អ៊ីតាលី និងទីភ្នាក់ងារអវកាសអឺរ៉ុប ស្ថិតនៅលើយាន Chang'e-6 ដោយក្នុងនោះក៏មានផ្កាយរណបតូចមួយមកពីប្រទេសប៉ាគីស្ថាន កំពុងស្ថិតនៅលើតារាវិថីដើម្បីធ្វើការរុករក នឹងស្រាវជ្រាវចីវិតនៅលើលំហអវកាស។
.jpg?1714727294)
អ្នកចូលរួមក្នុងការបាញ់បង្ហោះមានប្រមាណជាង ៥០ នាក់មកពី ១២ ប្រទេស និងអង្គការអន្តរជាតិត្រូវបានអញ្ជើញដោយក្រុមអ្នកស្រាវជ្រាវអវកាសចិនឱ្យចូលរួមក្នុងការបាញ់បង្ហោះបន្ទាប់ពីយានអវកាសទៅដល់ឋានព្រះច័ន្ទ ក្រុមអវកាសនឹងធ្វើការចុះចត។ ក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីការចុះចត មនុស្សយន្តនឹងត្រូវបានដាក់ចេញក្រៅដើម្បីយកថ្ម និងដីចេញពីផ្ទៃព្រះច័ន្ទ។ បេសកម្មក្នុងយានអវកាសនេះនឹងមានរយៈពេល ៥៣ថ្ងៃ ក្រោយមកយាននឹងត្រឡប់មកកាន់ភពផែនដីវិញធម្មតាមការគ្រោងទុក៕

