Cctime 6monthsfree desktop
Cc times  web banner kh (2)

មីយ៉ាន់ម៉ាអនុម័តច្បាប់ហាមមិនឲ្យបុរសចាកចេញពីប្រទេសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

មីយ៉ាន់ម៉ា៖ របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី ៣ ឧសភានេះ បានផ្អាកការចេញលិខិតអនុញ្ញាតឲ្យបុរសទៅធ្វើការនៅបរទេស។ វិធានការនេះធ្វើឡើយភ្លាមៗប៉ុន្មានសប្តាហ៍បន្ទាប់របបនេះពីបានដាក់ឱ្យប្រើច្បាប់យោធាដែលតម្រូវឲ្យបុរសចូលបំពេញកាតព្វកិច្ចយោធាដែលជាកត្តានាំឱ្យមនុស្សរាប់ពាន់នាក់ព្យាយាមចាកចេញពីប្រទេសរបស់ខ្លួនគេចវេសពីការចូលបម្រើកងទ័ព។

របបយោធាមីយ៉ាន់ម៉ាដែលកំពុងតស៊ូដើម្បីកម្ទេចក្រុមប្រឆាំងប្រដាប់អាវុធដើម្បីការពារអំណាចផ្តាច់ការរបស់ខ្លួនបាននិយាយថា ខ្លួននឹងអនុវត្តច្បាប់ដែលអនុញ្ញាតឲ្យបុរសទាំងអស់ឱ្យបម្រើក្នុងជួរយោធាយ៉ាងហោចណាស់ពីរឆ្នាំ។ វិធានការថ្មីរបស់របរយោធានេះបានជំរុញឲ្យមនុស្សរាប់ពាន់នាក់តម្រង់ជួរស្នើសុំទិដ្ឋាការនៅខាងក្រៅស្ថានទូតបរទេសនៅទីក្រុងយ៉ាំងហ្គោន និងមួយចំនួនទៀតឆ្លងចូលទៅក្នុងប្រទេសថៃដែលជាប្រទេសជិតខាងដើម្បីគេចពីច្បាប់នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង