681 ezgif.com resize
Swift cc time

ត្រីមាស១ឆ្នាំ២០២៤ រកឃើញនិងកម្ទេចចោលយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៣ម៉ឺនគ្រាប់

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្នុងត្រីមាសទី១ ចាប់ពីខែមករា រហូតដល់ខែមីនា ក្នុងឆ្នាំ២០២៤ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសម្អាតដីចម្ការមីនបានជាង ៥១គីឡូម៉ែត្រក្រឡា និង រុករកឃើញ និងកម្ទេចចោលយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣,០១៣១គ្រាប់។

ក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងគ្រាប់ សរុបចំនួនជាង ៥១គីឡូម៉ែត្រក្រឡា។ ជាមួយគ្នានោះ អង្គភាពស៊ីម៉ាក់ ក៏បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីនគ្រប់ប្រភេទចំនួន ៤,០៩២ គ្រាប់ ក្នុងនោះរួមមាន មីនប្រឆាំងមនុស្សចំនួន ៤,០៥៨ គ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះចំនួន ៣០ គ្រាប់, និងមីនកែច្នៃចំនួន ៤ គ្រាប់។

លើសពីនេះ អង្គភាពស៊ីម៉ាក់ ក៏បានរុករកឃើញ និងកម្ទេចចោលយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣,០១៣១គ្រាប់ រួមមានគ្រាប់បែកទម្លាក់ពីលើយន្ដហោះ គ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌគ្រប់ប្រភេទ។ អង្គភាពស៊ីម៉ាក់ ក៏បានធ្វើការអប់រំអំពីមីនដ់ប្រជាពលរដ្ឋក្នុងខេត្តគោលដៅបានចំនួន ៦០៩, ២២៤ នាក់៕


Khcct banner

អត្ថបទទាក់ទង