681 ezgif.com resize
Swift cc time

វៀតណាមជាង៣០០នាក់«ពុលនំបុ័ងសាច់»ត្រូវបញ្ចូនទៅសង្រ្គោះបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Do Chanh Quang ប្រធានក្រុង Long Thanh ចុះសួរសុខទុក្ខអ្នកជំងឺពុលអាហារ/ VN Express

វៀតណាម៖ ពលរដ្ឋវៀតណាមប្រមាណជាង ៣២៨ នាក់នៅក្នុងខេត្ត Dong Nai ភាគខាងត្បូងបាន ពុលអាហារកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានទិញ banh mi (នំបុ័ងសាច់) ពីភោជនីយដ្ឋានមួយ ជនរងគ្រោះទាំងនោះត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យ Long Khanh ដោយពួកគេទាំងអស់មានរោគសញ្ញាពុលអាហារដូចជា ក្អួត រាគ ក្តៅខ្លួន និងឈឺពោះ។

យោងតាមគ្រូពេទ្យវៀតណាមបានធ្វើរោគវិនិច្ឆ័យបានអះអាងថាជនរងគ្រោះទាំងនោះមានការឆ្លងមេរោគពោះវៀនពីអាហារដែលពួកគេបានញាំ។ក្នុងចំណោមអ្នកជំងឺ ២២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Long Khanh និងមន្ទីរពេទ្យ Dong Nai Rubber ៨៨នាក់ ក្រុមពេទ្យជំនាញកំពុងតាមដានសុខភាពអ្នកដែលរងគ្រោះ។

តាមអ្នកជំនាញវៀតណាមបានអះអាងថាភោជនីយដ្ឋាន Banh Mi Eatery បានដំណើរការជាង ១០ ឆ្នាំមកហើយ។ការត្រួតពិនិត្យបឋមបានបង្ហាញថា ហាងនេះមិនស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ហើយត្រូវបានផ្អាកសម្រាប់ការត្រួតពិនិត្យបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង