ចិន៖ ព្យុះកំបុតត្បូងដ៏ខ្លាំងមួយបានបោកបក់មកលើទីក្រុងដ៏ធំរបស់ប្រទេសចិនភាគខាងត្បូងនៃទីក្រុងក្វាងចូវកាលពីរសៀលថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស ៥ នាក់ និងរបួស ៣៣ នាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងព្យុះព្រឹលបានវាយលុកទីក្រុងខេត្តក្វាងទុងទ្រព្យសម្បត្តិជាច្រើនក្នុងក្រុងរងការខូចខាត និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋក្នុងតំបន់រងគ្រោះ។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួរបានរាយការណ៍ថា ការស៊ើបអង្កេតលើការខូចខាតដែលបង្កឡើងកំពុងដំណើរការ។ អគាររោងចក្រសរុបចំនួន ១៤១ បានរងការខូចខាត ដោយអាកាសធាតុនៅក្នុងភូមិ Liangtian ក្នុងស្រុក Baiyun នៃទីក្រុង Guangzhou ដែលមានចម្ងាយប្រហែល ២.៨ គីឡូម៉ែត្រពី "ចំណុចនៃការកើតឡើង" របស់ព្យុះកំបុតត្បូងបានចុះបញ្ជីខ្យល់បក់អតិបរមា ២០.៦ ម៉ែត្រក្នុងមួយវិនាទី ព្យុះនេះបានបំបែកកំណត់ត្រាថ្មីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ និងរាប់ម៉ឺននាក់ផ្លាស់ទីលំនៅនៅទូទាំងទីក្រុងជាច្រើន។
នៅព្រឹកថ្ងៃដដែលនេះ អាជ្ញាធរក្រុងបានចេញការព្រមានអំពីបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងព្យុះកំបុតត្បូង នៅក្នុងស្រុកជាច្រើន។ព្យុះកំបុតត្បូងដែលមានទំហំធំបានធ្វើឱ្យខូចខាតដល់រថយន្ត និងលំនៅដ្ឋានជាច្រើននៃស្រុកក្វាងចូវនៃក្រុងហ្សេងចេង និងផាន់យូ។ អាជ្ញាធរចិនបន្តទៀតថាទឹកភ្លៀងសរុបរបស់ទីក្រុងខេត្តក្វាងសម្រាប់ខែនេះបានកើនឡើងដល់ ៤៥៨ មីលីម៉ែត្ររួចហើយ ដែលជាចំនួនខ្ពស់បំផុតសម្រាប់ខែមេសា ចាប់តាំងពីឆ្នាំ ១៩៥១៕