Cctimesw1140xh150cm copy

វៀតណាមកាត់ទោសសេដ្ឋីភេសជ្ជៈក្នុងសំណុំរឿងឆបោកលុយ៤០លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហូជីមិញ៖ មហាសេដ្ឋីភេសជ្ជៈកំពូលរបស់ប្រទេសវៀតណាមត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ ក្នុងសំណុំរឿងក្លែងបន្លំចំនួនទឹកប្រាក់ ៤០ លានដុល្លារអាម៉េរិក ដែលសេដ្ឋីរូបនេះជាឥស្សរជនអាជីវកម្មល្បីឈ្មោះចុងក្រោយបំផុតដែលជាប់ក្នុងការបង្ក្រាបអំពើពុករលួយដ៏ខ្លាំងក្លារបស់ប្រទេសវៀតណាម។

តុលាការនៅទីក្រុងហូជីមិញបានរកឃើញថាលោក Tran Qui Thanh និងកូនស្រីពីរនាក់របស់លោកមានពិរុទ្ធពីបទឆបោកអ្នកវិនិយោគលើប្រាក់កម្ចីដែលបានចេញក្នុងឆ្នាំ ២០១៩ និង ២០២០។ លោក Thanh អាយុ ៧១ ឆ្នាំជាប្រធានក្រុមហ៊ុនភេសជ្ជៈ Tan Hiep Phat បានរៀបចំយកលុយអតិថជនដែលធ្វើការកក់ឥវ៉ាន់របស់លោកទៅប្រើប្រាស់ជារបស់ផ្ទាល់ខ្លួន និងមិនបានសងត្រឡប់ទៅកាន់អតិថិជនវិញឡើយ។

លោក Thanh បដិសេធមិនព្រមប្រគល់ទ្រព្យសម្បត្តិទៅកាន់អតិថិជនវិញដោយលើកហេតុផលផ្សេងៗ រួមទាំងការអះអាងថាពួកគេបានបាត់បង់សិទ្ធិក្នុងការទទួលលុយវិញដោយសារការបំពានកិច្ចសន្យាផ្សេងៗរបស់ក្រុមហ៊ុនលោក។ តុលាការបានកាត់ទោសកូនស្រីអាយុ ៤៣ ឆ្នាំរបស់ Thanh គឺលោកស្រី Tran Uyen Phuong ដែលជាអគ្គនាយករងក្រុមហ៊ុនឱ្យជាប់គុក ៤ ឆ្នាំ។

កូនស្រីពៅឈ្មោះ Tran Ngoc Bich អាយុ ៤០ ឆ្នាំ ត្រូវបានគេផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ។ នៅក្នុងសម្ដីចុងក្រោយរបស់លោកនៅចំពោះមុខតុលាការ លោក Thanh បាននិយាយថា លោកសោកស្ដាយចំពោះអ្វីដែលបានកើតឡើង ហើយត្រៀមខ្លួនទទួលខុសត្រូវ។ គួរបញ្ជាក់ថាក្រុមហ៊ុន Tan Hiep Phat គឺជាក្រុមហ៊ុនភេសជ្ជៈដ៏ធំបំផុតមួយរបស់វៀតណាម ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតភេសជ្ជៈតែដប និងភេសជ្ជៈប៉ូវកម្លាំងច្រើនប្រភេទ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង