ភ្នំពេញ៖ ទស្សនៈវិទូឥណ្ឌា Sadhguru នឹងដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ មកកាន់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិ “Mystic Musing” ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២៤ នៅទឹកដីអង្គរខេត្តសៀមរាប។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍បញ្ជាក់ថា លោកសាស្ត្រចារ្យ Sadhguru ជាទស្សនៈវិទូល្បីល្បាយ និងមានឥទ្ធិពលមួយរូបក្នុងពិភពលោកដែលមានចំនួនអ្នកចូលទស្សនារាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា និងជាប្រធានមូលនិធិ ISHA Foundation កំពុងដឹកនាំប្រតិភូរបស់លោក ចូលទស្សនាកម្ពុជា ជាពិសេសប្រាសាទនានាជាច្រើនក្នុងតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប៕