Smart saver cctime web bannertif

ព្រែកជីកហ្វូណនតេជោ៖សម្តេច ហ៊ុន ម៉ាណែត ហៅលោក សម រង្ស៊ីជាមនុស្ស«ប្រឆាំងដើម្បីប្រឆាំង»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៦ មេសានេះ បានចេញសារជូន អ្នកនយោ បាយចាស់វស្សា គឺ«លោក សម រង្ស៊ី»។ក្នុងសារនោះ សម្តេចបានចោទជាសំណួរថា តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ ពាក់ព័ន្ធគម្រោង ព្រែកជីកហ្វូណនតេជោ។ការប្រតិកម្មដ៏កម្ររបស់សម្តេច ហ៊ុន ម៉ាណែតនេះ ធ្វើឡើងក្រោយពីលោកសម រង្ស៊ី មេក្រុមប្រឆាំងក្រៅប្រទេសចេញមុខប្រឆាំងគម្រោងព្រែកជីកកម្ពុជា ជាមួយអ្នកជំនាញវៀតណាមដែរ។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា " ប្រជាជនកម្ពុជាមួយប្រទេស បានយល់អំពីអត្ថប្រយោជន៍ ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោង«ព្រែកជីកហ្វូណនតេជោ» និង ផ្ដល់ឲ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ប៉ុន្តែបែរជា សម រង្សី ជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិ និង ប្រជាជនខ្មែរខ្លួនឯងក៏ដោយ។សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង"

សារសម្តេចនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានប្រឆាំងគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងជួយ សេដ្ឋកិច្ចកម្ពុជា ជួយប្រជាពលរដ្ឋ ហើយពលរដ្ឋកម្ពុជាជាច្រើនគាំទ្រគម្រោងនេះ។

គម្រោងព្រែកជីកហ្វូណន មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។គម្រោងនេះនឹងអាចអនុញ្ញាតិឱ្យនាវាប្រភេទមួយចំនួនអាចចរាចរណ៍បានដូចជា៖ប្រភេទនាវាដែលអាចចេញចូលទន្លេនឹងសមុទ្រ ប្រភេទនាវាសាឡង់ដឹកទំនិញ ប្រភេទនាវាសាឡង់បូមស្តារ នាវាសណ្តោង ទូកទេសចរណ៍ និង នេសាទ អាចចេញចូលធ្វើប្រតិបត្តិការបានយ៉ាងប្រសើរ ហើយជួយសេដ្ឋកិច្ចកម្ពុជាដោយមិនពឹងប្រទេសជិតខាងដូចសព្វថ្ងៃ។

គម្រោងនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវ វៀតណាម និង អាម៉េរិក រួមគ្នាចេញមករិះគន់ ហើយសម្តែងក្តីបារម្ភពីផលប៉ះពាល់បរិស្ថាន។ប៉ុន្តែការរួមគ្នានេះ គេចាត់ទុកថា វៀតណាមកំពុងចូលដៃគ្នាជាមួយអាម៉េរិក ដើម្បីប្រឆាំងចិន ហើយយកលេស វាយប្រហារគម្រោងព្រែកជីកតេជោហ្វូណនរបស់កម្ពុជា ខណៈវៀតណាមខ្លួនឯងជីកព្រែកលើកទំនប់យ៉ាងច្រើន ដើម្បីការពារស្រូវ និង ដំណាំរបស់ពលរដ្ឋខ្លួន ហើយខូចខាតដំណាំកសិកម្មរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែនយ៉ាងច្រើនហិកតា ដោយមិនបានសួរនាំកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង