Cctimesw1140xh150cm copy

ពលរដ្ឋថៃ៣០នាក់ស្លាប់ក្រោយអាកាសក្តៅខ្លាំងមិនធ្លាប់កើតមាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ ពលរដ្ឋថៃប្រមាណជាង ៣០នាក់បានបាត់បង់ជីវិតបន្ទាប់ពីដាច់សសៃឈាមខួរក្បាលដោយសារតែរលកកម្តៅវាយប្រហារដែលបានបង្កើនកម្តៅក្នុងប្រទេសថៃក្តៅខ្លាំងមិនធ្លាប់មានពីមុនមក សីតុណ្ហភាពនៅក្នុងរដ្ឋធានីថៃឡើងដល់៤០,១អង្សាសេកាលពីថ្ងៃពុធ ហើយកម្រិតស្រដៀងគ្នានេះត្រូវបានគេព្យាករណ៍នឹងបន្តឡើងបន្ថែមទៀតនៅសប្តាហ៍នេះ និងបន្តនៅទៀតនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ បានចេញផ្សាយ។

ក្រសួងសុខាភិបាលថៃបានអះអាងថាមានយ៉ាងហើចណាស់មនុស្ស ៣០ នាក់បានស្លាប់ដោយសារជំងឺដាច់សសៃឈាមខួរក្បាលនៅចន្លោះថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១៧ ខែមេសា។លោក Direk Khampaen អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានប្រាប់ AFP ថា ក្រុមមន្ត្រីកំពុងជំរុញឱ្យមនុស្សចាស់ និងអ្នកដែលមានស្ថានភាពសុខភាពមិនល្អ រួមទាំងជំងឺធាត់ឱ្យស្នាក់នៅក្នុងផ្ទះ និងផឹកទឹកឱ្យបានទៀងទាត់។ លោកបន្តថាខែមេសា គឺជាពេលវេលាក្តៅបំផុតនៃឆ្នាំនេះនៅក្នុងប្រទេសថៃ និងប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែកម្តៅឆ្នាំនេះកាន់តែធ្ងន់ធ្ងរឡើងដោយបញ្ហាអាកាសធាតុ El Nino ។

កម្តៅក្នុងប្រទេសថៃមានសីតុណ្ហភាព ៤៤,២ អង្សារសេនៅខេត្តឡាំប៉ាងភាគខាងជើងកាលពីថ្ងៃចន្ទ ដោយកម្តៅកាលពីឆ្នាំមុនមានដល់ ៤៤,៤ អង្សាសេ។ ចំណែកនៅទូទាំងព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា សីតុណ្ហភាពបានឡើងដល់ ៤៥,៩ អង្សាសេនៅថ្ងៃពុធ ដោយកម្តៅអាចនិងបន្តឡើងក្តៅខ្លាំងបន្តទៀតនៅសប្តាហ៍ក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង