កាលពីពេលថ្មីៗនេះ ព្រឹត្តិការណ៍ "ខែផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាងប្រទេសចិន (ហឺណាន)និងអាស៊ាន" ដែលគាំទ្ររួមគ្នាដោយរដ្ឋាភិបាលប្រជាជនខេត្តហឺណាននៃប្រទេសចិន សមាគមប្រជាជនចិន សម្រាប់មិត្តភាពជាមួយបរទេស មជ្ឈមណ្ឌលចិន-អាស៊ាន និង ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានប្រារព្ធឡើងនៅទីក្រុង ចឺងចូវ ប្រទេសចិន ហើយព្រឹត្តិការណ៍នេះ មានរយៈពេលមួយខែ (ពីថ្ងៃទី ៩ ខែមេសា ដល់ថ្ងៃទី ៩ ខែឧសភា)។ ភ្ញៀវ និង មិត្តភ័ក្តិមកពីបណ្តាប្រទេសអាស៊ាន បានប្រមូលផ្តុំគ្នានៅទីនេះ ដើម្បីរួមគ្នាបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ។
ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និង ប្រជាជន គឺជាចំណងខាងស្មារតីដែលស្ថិតស្ថេរយូរអង្វែងរវាងប្រទេសចិន និង បណ្តាប្រទេសអាស៊ាន។ នៅថ្ងៃទី ៩ ខែមេសា សន្និសីទផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិចិន (ហឺណាន)-អាស៊ាន ត្រូវបានប្រារព្ធឡើងនៅទីក្រុង ចឹងចូវ ។
សន្និសីទផ្លាស់ប្តូរនេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍នៃខែផ្លាស់ប្តូរខែផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាងប្រទេសចិន (ហឺណាន)និងអាស៊ាន។ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសចិន លោក Jaime Adriano FlorCruz និង ភ្ញៀវបរទេសផ្សេងទៀត ព្រមទាំងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចូលរួមកិច្ចប្រជុំផ្លាស់ប្តូរ។ ភ្ញៀវនៅក្នុងកិច្ចប្រជុំបានផ្លាស់ប្តូរ និងចែករំលែកទស្សនៈ ជំរុញការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក និងជំរុញការកិច្ចសហប្រតិបត្តិការខាងវប្បធម៌រវាងក្រុងចឹងចូវនិងអាស៊ានអោយកាន់តែស៊ីជំរៅ។