Cctimesw1140xh150cm copy

ចិនជំរុញឲ្យអាម៉េរិកឈប់លូកដៃរឿងកោះតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យចិន លោក Wang Wenbin

ចិន៖ ទេសចិនបានជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការឃុបឃិត និងលូកដៃរឿងយោធាជាមួយកោះតៃវ៉ាន់ និងបញ្ឈប់ការបង្កហានិភ័យដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ការព្រមានរបស់អ្នកនាំពាក្យចិន លោក Wang Wenbin នេះធ្វើឡើងបន្ទាប់ពីសភាអាម៉េរិកបានអនុម័តកញ្ចប់យោធាថ្មីដែលមានតម្លៃប្រមាណ ៩៥ពាន់លានដុល្លារអាម៉េរិកជំនួយថ្មីដល់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់។ ជំនួយយោធាថ្មីនេះត្រូវបានចិនចាត់ទុកថាជាចេតនារបស់អាម៉េរិកផ្ទាល់ក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន។

បើតាមលោក Wang Wenbin "ការពង្រឹងការឃុបឃិតគ្នាផ្នែកយោធារវាងសហរដ្ឋអាម៉េរិក និងតៃវ៉ាន់នឹងមិននាំមកនូវសន្តិសុខដល់តំបន់នោះទេ ហើយក៏មិនអាចជួយតៃវ៉ាន់ក្នុងការស្វែងរកឯករាជ្យភាពនៃប្រទេសរបស់ខ្លួនបានឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែបង្កើនភាពតានតឹង និងហានិភ័យនៃជម្លោះនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយជម្លោះយោធាណាមួយអាចនិងកើតឡើងប្រសិនបើអាម៉េរិកនៅតែបន្តធ្វើរឿងមិនគប្បីមកកាន់កិច្ចការរបស់ប្រទេសចិន។

សម្រាប់លោកលោក Wang Wenbin អាម៉េរិកគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបី ចិន-អាម៉េរិក ដោយអនុវត្តដោយស្មោះត្រង់នូវការប្តេជ្ញាចិត្តរបស់មេដឹកនាំរបស់ខ្លួនក្នុងការមិនគាំទ្រ 'ឯករាជ្យភាពតៃវ៉ាន់' ហើយសហរដ្ឋអាម៉េរិកគួរតែបញ្ឈប់ការផ្តល់ជំនួយសព្វាវុធអាវុធយោធាផ្សេងៗដល់តៃវ៉ាន់ និងបញ្ចប់ភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងបញ្ឈប់ការបង្កហានិភ័យដល់សន្តិភាព ស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ លោកព្រមានថាប្រទេសចិននឹងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍រវាងទំនាក់ទំនងអាម៉េរិក និងកោះតៃវ៉ាន់ ហើយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ចិន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង