Cctimesw1140xh150cm copy

អាម៉េរិកអនុម័តកញ្ចប់ជំនួយយោធាដល់ អ៊ុយក្រែន អ៉ីស្រាអែល និងកោះតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិក បានប្រកាសនុម័តកញ្ចប់ជំនួយយោធាថ្មីដល់ អ៊ុយក្រែន អ៉ីស្រាអែល និង កោះតៃវ៉ាន់ ដែលកញ្ចប់ថវិការនេះមានរហូតដល់ ៩៥ពាន់លានដុល្លារអាម៉េរិក។ កញ្ចប់ជំនួយយោធាថ្មីនេះ ត្រូវបានអនុម័តដោយសភាអាម៉េរិកនៅក្នុងការបោះឆ្នោតទ្វេភាគីនៃ ៧៩ ទល់និងបដិសេធ១៨ សម្លេង។ការប្រកាសកញ្ចប់ជំនួយថ្មីនេះធ្វើឡើងចំពេលដែលស្ថានភាពសង្រ្គាមរុស្សី-អ៊ុយក្រែន កំពុងតែស្ថិតក្នុងស្ថានភាពដុនដាបយ៉ាងខ្លាំង អ៊ុយក្រែនបានអំពាវនាវម្តងហើយម្តងទៀតសើ្នសុំជំនួយសព្វាវុធថ្មីពីអាម៉េរិកក្នុងការបន្តធ្វើសង្រ្គាមជាមួយនិងប្រទេសរុស្សី។

កាលពីសប្តាហ៍មុន គណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋក្នុងសភាជាន់ទាប បានរួមគ្នាក្នុងការធ្វើវិសោធនកម្មច្បាប់ ក្នុងការអនុម័តកញ្ចប់ជំនួយយោធាថ្មីដល់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ ហើយសភាអាម៉េរិកក៏បានអនុម័តច្បាប់ដើម្បីរឹបអូសទ្រព្យសម្បត្តិសេដ្ឋីរុស្ស៊ីដែលកាន់កាប់ដោយធនាគាររបស់ក្រុមបណ្តាលប្រទេសលោកខាងលិចផងដែរ។

ព្រឹទ្ធសភាប្រជាធិបតេយ្យអាម៉េរិកលោក Chuck Schumer បាននិយាយថាជំនួយយោធាថ្មីគឺដើម្បីបន្តជួយអ៊ុយក្រែនក្នុងការច្បាំងជាមួយនិងប្រទេសរុស្សី និងជាពិសេសដើម្បីជួយសម្រាលបន្ទុកដល់ប្រធានាធិបតីអ៊ុយក្រែនក្នុងការជួយជ្រោមជ្រែងពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារតែសង្រ្គាមជាមួយនិងប្រទេសរុស្សី។

ក្រៅពីអនុម័តជំនួយថ្មីសភាអាម៉េរិកក៏គ្រោងនិងដាក់បញ្ចូលផងដែរនូវការហាមឃាត់ការប្រើប្រាស់ TikTok នៅទូទាំងសហរដ្ឋអាម៉េរិក ដោយសភាអាម៉េរិកបានលើកហេតុផលថាក្រុមហ៊ុន TikTok ដែលមានចិននៅពីក្រោយបានរំលោភបំពានច្បាប់ក្នុងប្រទេសអាម៉េរិក។ ជុំវិញនៃការបិត TikTok ចោលក្នុងសហរដ្ឋអាម៉េរិកត្រូវបានរដ្ឋបាលលោកបៃដិនអះអាងថាច្បាប់ និងចូលជាធរមាននៅក្នុងរយៈពេល ៩០ថ្ងៃបន្ទាប់ដែលនេះនិងមានន័យ TikTok អាចនិងត្រូវបានបិតមិនអាចប្រើប្រាស់បានបន្តក្នុងសហរដ្ឋអាម៉េរិក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង