Cctimesw1140xh150cm copy

ធ្លាក់ឧទ្ធម្ភាគចក្រយោធាម៉ាឡេស៊ី២គ្រឿង បណ្តាលឲ្យយោធា១០នាក់ស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

គូឡាឡាំពួរ៖ យោធាម៉ាឡេស៊ី ១០នាក់ នៅលើឧទ្ធម្ភាគចក្រកងទ័ពជើងទឹកពីរគ្រឿង បានស្លាប់ បន្ទាប់ពីយន្តហោះចម្បាំងរបស់ពួកគេ បានបុកគ្នាកណ្តាលអាកាស លើមូលដ្ឋានទ័ពជើងទឹក នៅទីក្រុង Lumut រដ្ឋ Perak នៅព្រឹកថ្ងៃអង្គារនេះ ឧទ្ធម្ភាគចក្រប្រតិបត្តិការដែនសមុទ្រ HOM និងឧទ្ធម្ភាគចក្រ Fennec បានបុកគ្នានៅលើអាកាសក្រោយមកក៏បានធ្លាក់ចុះមកក្រោមដោយបានផ្តាច់ជីវិតយោធា១០នាក់។

កងទ័ពជើងទឹកម៉ាឡេស៊ីបានអះអាងថា"ជនរងគ្រោះទាំងអស់បានស្លាប់នៅកន្លែងកើតហេតុ ហើយមួយចំនួនទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកងកម្លាំងប្រដាប់អាវុធមូលដ្ឋានទ័ពជើងទឹក Lumut ដើម្បីធ្វើការសង្រ្គាះជីវិត។ វីដេអូនៃឧបទ្ទវហេតុដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីឧទ្ធម្ភាគចក្រចំនួន ៧ គ្រឿងបានហោះពីលើមូលដ្ឋានក្នុងទម្រង់សមយុទ្ធមួយ ដោយក្នុងនោះមានឧទ្ធម្ភាគចក្រពីគ្រឿងបានបុកគ្នាហើយធ្លាក់ចុះមកដី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង