ម៉ានីល៖ ទាហានហ្វីលីពីន និងអាម៉េរិកជាង ១៦.៧០០នាក់ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសទាំងពីរ ចំពេលមានការរិះគន់ថា សមយុទ្ធនេះគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ សមយុទ្ធរយៈពេល ១៩ ថ្ងៃដែលមានឈ្មោះថា "Balikatan ២០២៤" នឹងមានការចូលរួមពីទាហានហ្វីលីពីនជាង ១ម៉ឺននាក់ ដែលធ្វើឱ្យវាក្លាយជាសមយុទ្ធដ៏ធំបំផុតនៃសមយុទ្ធរួមហ្វីលីពីន-អាម៉េរិកដែលបានធ្វើឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍។
កងកម្លាំងការពារអូស្ត្រាលី និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់សមយុទ្ធ Balikatan កងទ័ពជើងទឹកបារាំងក៏នឹងចូលរួមក្នុងសមយុទ្ធនេះក្នុងនាមជាអ្នកចូលរួមផងដែរ។ ប្រទេសសរុបចំនួន ១៤ រួមទាំងប្រទេសជប៉ុន និងឥណ្ឌានឹងចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំក្នុងនាមជាអ្នកសង្កេតការណ៍។Balikatan ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែមេសា ដល់ថ្ងៃទី ១០ ឧសភា។
បើតាមយោធាហ្វីលីពីនអ្នកចូលរួមនឹងអនុវត្តបេសកកម្មដ៏ស្មុគស្មាញជាច្រើននៅទូទាំងដែន រួមទាំងសន្តិសុខដែនសមុទ្រ ការការពារដែនអាកាស និងមីស៊ីល ការវាយប្រហារដោយមីស៊ីលឆ្លងទ្វីប ការការពារតាមអ៊ីនធឺណិត និងប្រតិបត្តិការប្រឆាំងនិងព័ត៌មានកន្លែងក្លាយផ្សេងៗ៕