ថៃ៖ ចំនួនអ្នកឆ្លងជំងឺកូវីដនៅក្នុងប្រទេសថៃបានកើនឡើងបន្ទាប់ពីការប្រារព្ធពិធីបុណ្យសង្រ្កាន្តថៃបានបិតបញ្ចប់មេរោគកូវីដបម្លែងថ្មី JN.1 ត្រូវបានរកឃើញជាថ្មីម្តងទៀតក្នុងប្រទេសថៃដែលបានបង្កទៅជាការព្រួយបារម្ភដល់ពលរដ្ឋរបស់ខ្លួនក្នុងប្រទេសជាខ្លាំង។
យោងតាមការសែតថៃបាងកកប៉ុស្តិ៍បានចេញផ្សាយថាមានអ្នកជំងឺកូវីដថ្មីចំនួន ១,០០៤ នាក់ដែលត្រូវបានរាយការណ៍ថាជាមធ្យមបានឆ្លងសរុបក្នុងពិធីបុណ្យសង្រ្កាន្ត ហើយមធ្យមឆ្លងប្រចាំថ្ងៃនៃករណីថ្មីមានចំនួន ១៤៣ករណី និងស្លាប់ចំនួន ៣ នាក់គិតត្រឹមថ្ងៃទី ២០ខែមេសា។ អ្នកស្លាប់ស្ថិតក្នុងក្រុមហានិភ័យដែលភាគច្រើនជាមនុស្សចាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងស្ត្រីមានផ្ទៃពោះ។
បើតាមលោកវេជ្ជបណ្ឌិត ថងឆៃ បាននិយាយថា ករណីអ្នកជំងឺកូវីដកើនឡើង ដោយសារអ្នកជំងឺភាគច្រើនបង្ហាញរោគសញ្ញាស្រាលស្រដៀងនឹងជំងឺផ្តាសាយ ហើយមិនដឹងពីការឆ្លងរបស់ពួកគេ ដូច្នេះហើយពួកមិនបានរកការព្យាបាលត្រឹមត្រូវ និងដាក់ឲ្យដាច់ដោយឡែក។ លោកបន្តថា ចាប់តាំងពីករណីដំបូងនៃមេរោគ JN.1 ត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃកាលពីចុងឆ្នាំមុននោះ មិនមានសូចនាករណាមួយដែលថាវានឹងបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងប្រភេទ Omicron នោះទេ ហើយអ្នកដែលឆ្លងមេរោគ JN.1 នឹងមានរោគសញ្ញាស្រដៀងនឹងជំងឺផ្លូវដង្ហើមធម្មតា ដូចជាគ្រុនក្តៅ ក្អក ឈឺក ឈឺខ្លួន ឈឺក្បាល និងហៀរសំបោរ៕