ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបានចេញសេចក្តីជូនដំណឹង និងជាការព្រមានដល់ពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រមាណជាង ១០ ដែលនឹងប្រឈមជាមួយនិងរលកកម្តៅមិនធ្លាប់មានពីមុនមក។ អាជ្ញាធរម៉ាឡេស៊ីចេញសារព្រមានបែបនេះបន្ទាប់ពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះប្រទេសម៉ាឡេស៊ីបានប្រឈមនិងរលកកម្តៅវាយប្រហាររហូតដល់ក្បែរ ៤០អង្សារសេដែលជាកម្តៅមិនធ្លាប់កើតមានឡើងពីមុន។ អាការធាតុក្តៅបបែបនេះអាជ្ញាធរក្នុងស្រុកបានអំពាវនាវឲ្យពលរដ្ឋញាំទឹកឲ្យបានច្រើន ជៀសវាងដើរហាលថ្ងៃក្តៅព្រោះអាចនិងប្រឈមជាមួយនិងបញ្ហាសុខភាពផ្សេងៗកើតឡើងដោយសារអាកាសធាតុប្រែប្រួល។
បើតាមអាជ្ញាធរម៉ាឡេស៊ីក្នុងនោះមានស្រុកចំនួន ៨ ដែលអាជ្ញាធរអំពាវនាវឲ្យរក្សាការប្រុងប្រយ័ត្នចំពោះសុខភាព ដោយការព្រមានអំពីអាកាសធាតុក្តៅកម្រិត ១ ត្រូវបានចេញនៅពេលដែលសីតុណ្ហភាពមានចន្លោះពី ៣៥ ទៅ ៣៧ អង្សាសេរយៈពេលបីថ្ងៃជាប់ៗគ្នា។ មន្រ្តីដដែលបន្តថា បាតុភូត El Niño នាំមកនូវអាកាសធាតុក្តៅ និងស្ងួតដល់ប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដោយសារតែការប្រែប្រួលនៃសីតុណ្ហភាពផ្ទៃសមុទ្រ និងខ្យល់លើផ្ទៃប៉ាស៊ីហ្វិក។
ការកើនឡើងកម្តៅប៉ុន្មានសប្តាហ៍មកនេះបានបណ្តាលឲ្យមនុស្សពីរនាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមក្នុងប្រទេស ម៉ាឡេស៊ី ក្នុងនោះមានបុរសជនជាតិម៉ាឡេស៊ីអាយុ ២២ ឆ្នាំម្នាក់បានស្លាប់និងក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ដែលរស់នៅក្នុងរដ្ឋ Kelantan បានស្លាប់នៅថ្ងៃទី ១ ខែមេសាដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល៕