Cctimesw1140xh150cm copy

ចិនប្រកាសអាសន្នក្រោយទឹកជំនន់វាយប្រហារខេត្តក្វាងទុង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតរដ្ឋរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យបានបង្កើនកម្រិតឆ្លើយតបគ្រាអាសន្នភ្លាមៗបន្ទាប់ពីទឹកជំនន់បានវាយប្រហារក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន ទឹកជំនន់ដែលបណ្តាលមកពីទឹកភ្លៀងបានរុញច្រានកម្រិតទឹកនៅក្នុងទន្លេជាច្រើនកើនដល់កម្រិតខ្ពស់ និងបានជន់លិចតំបន់ក្បែរទន្លេអស់ជាច្រើនកន្លែងសំខាន់។

ព្យុះភ្លៀងកំពុងវាយលុកតំបន់ភាគច្រើននៃខេត្តក្វាងទុងចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឱ្យមានការកើនឡើងនៃទឹកទន្លេក្នុងខេត្តជាខ្លាំងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក៏បានបង្កជាទឹកជំនន់ និងគ្រោះមហន្តរាយភូមិសាស្ត្រផ្សេងទៀត ហើយបានជន់លិចតំបន់ទីក្រុងមួយចំនួនក្នុងខេត្តក្វាងទុង។

អាជ្ញាធរឧតុនិយម និងជលសាស្ត្របានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំង ដែលនាំឱ្យកម្ពស់ទឹកកើនឡើង និងអាចឈានដល់ទឹកជំនន់ខ្លាំងផងដែរ។យោងតាមនាយកដ្ឋានជលសាស្ត្រ នៅទីក្រុង Guangdong ទន្លេ Beijiang បានជួបប្រទះនូវទឹកជំនន់លើកទី ២ ក្នុងឆ្នាំនេះ កាលពីថ្ងៃសៅរ៍ ជាមួយនឹងអត្រាលំហូរទឹកជាង ១២,០០០ ម៉ែត្រគូបក្នុងមួយវិនាទីនៅឯស្ថានីយ៍វារីអគ្គិសនីក្នុងទីក្រុង Qingyuan ។

ទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់រដ្ឋចិន បានចល័តមន្រ្តីជំនាញ និងបញ្ជូនឧបករណ៍ទៅកាន់ខេត្តក្វាងទុង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងការពារ និងសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលកំពុងតែកើតមាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង