បាងកក៖ មនុស្សសរុបប្រមាណជាង ១២៨ នាក់បានរងរបួសនៅក្នុងការផ្ទុះរោងចក្រផលិតទឹកកកមួយនៅក្នុងស្រុក Bang Lamung នៃខេត្ត Chonburi កាលពីយប់ថ្ងៃពុធនេះបើតាមមន្ត្រីក្នុងតំបន់បានរាយការណ៍កាលពីចុងសប្តាហ៍មុន។ ការផ្ទុះនេះបានបញ្ជូនផ្សែងចំហេះអាម៉ូញាក់ទៅក្នុងអាកាសដែលរាលដាលជាងមួយគីឡូម៉ែត្រ។ ហេតុការណ៍នេះបានបង្កឲ្យអគ្គិសភ័យឆាបឆេះនៅក្នុងរោងចក្រនិងបង្កឲ្យពលករជាច្រើនរងរបួសដោយសារភ្លើងដែលបានឆាបឆេះ។
មេស្រុក Bang Lamung លោក Weekit Manarojkit បាននិយាយថា មន្ត្រីការពារគ្រោះមហន្តរាយត្រូវបានបញ្ជូនភ្លាមៗ ដើម្បីជម្លៀសបុគ្គលិក និងអ្នករស់នៅជុំវិញរោងចក្រក្នុងសង្កាត់ Nong Prue ទៅកាន់ទីទួលសុវត្ថិភាព។បរិវេណប្រហែល ២គីឡូម៉ែត្រ ជុំវិញរោងចក្រត្រូវបានគេកំណត់ហាមមិនឲ្យអ្នកមានភារៈកិច្ចចូលទៅក្នុងរោងចក្រឡើយ អ្នករងរបួសដោយសារការបំផ្ទុះ ក៏ដូចជាអ្នករងគ្រោះដោយសារស្រូបជាតិគីមីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗ។ មន្ត្រីក្នុងតំបន់រងគ្រោះអះអាងទៀតថា អ្នកដែលបានស្រូបអាម៉ូញាក់នោះ មានការរលាកភ្នែក និងច្រមុះ និងខ្លះបាត់បង់ស្មារតី៕