Cc time web banner 054637

វៀតណាមកាប់ឈើជាង៤០០ដើម ដើម្បីការសាងសង់ផ្លូវរថភ្លើងក្រោមដី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

វៀតណាម៖ ប្រទេសវៀតណាមបានកាប់ដើមឈើប្រមាណជាង៤០០ដើមត្រៀមបើកដំណើងការសាងសងខ្សែរថភ្លើងក្រោមដីថ្មីទី២បស់ខ្លួន នៅក្នុងទីក្រុងហូជីមិញដោយក្នុងនោះមានដើមឈើចំនួន ៤៥៣ដើមត្រូវបានកាប់ ដើម្បីសម្អាតទីធ្លាផ្លូវសម្រាប់ងាយស្រួលដល់ការសាងសង។

ក្រុមប្រឹក្សាគ្រប់គ្រងផ្លូវដែកទីក្រុងហូជីមិញ (MAUR) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាមានដើម ឈើចំនួន ៤៥៣ ត្រូវកាប់ដើម្បីរៀបចំសម្អាតទីធ្លាផ្លូវសម្រាប់បើកការរដ្ឋានសាងសងខ្សែរថភ្លើងក្រោមដីថ្មី ចាប់ពីខែមេសានេះ រហូតដល់ខែកក្កដាខាងមុខ។ ចំពោះការរៀបចំកាប់ដើមឈើទាំងអស់នេះ វៀតណាមនឹងត្រូវចំណាយប្រាក់ជាង ៥៥ ១៥០ ដុល្លារផងដែរ។

ជាមួយគ្នានេះ ខ្សែរថភ្លើងក្រោមដី Ben Thanh – Tham Luong នឹងត្រូវសាងសងក្នុងចម្ងាយជាង ១១ គីឡូម៉ែត្រ រួមទាំង ៩ គីឡូម៉ែត្រជាផ្លូវក្រោមដី ឆ្លងកាត់ស្រុកចំនួន ៥ ដែលនឹងកាប់ដើមឈើ ៤៥៣ដើម។ នៅក្នុងដំណើរការសាងសង់ផ្លូវរថភ្លើងក្រោមដីនេះ ក៏គ្រោងបញ្ចប់ការសាងសង់ នៅឆ្នាំ ២០៣០ និងបើកឲ្យដំណើរការជាផ្លូវការ នៅឆ្នាំ ២០៣២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង