Cctimesw1140xh150cm copy

ទូរទស្សន៍រដ្ឋអ៉ឺរ៉ង់៖ទីតាំងនុយក្លេអ៊ែរតំបន់Isfahanមានសុវត្តិភាពហើយប្រកាសសងសឹក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អ៉ឺរ៉ង់៖ទូរទស្សន៍រដ្ឋរបស់ប្រទេសអ៉ឺរ៉ង់ នៅព្រឹកថ្ងៃសុក្រនេះ បានប្រកាសថា ទីតាំងនុយក្លេអ៊ែរនៅ Isfahan មានសុវត្ថិភាពបន្ទាប់ពីការផ្ទុះត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងកណ្តាលអ៉ឺរ៉ង់ ដោយសារការវាយប្រហារពីប្រទេសអ៉ីស្រាអែល។នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg របស់អាម៉េរិក។

បណ្តាញផ្សព្វផ្សាយជាច្រើន បានរាយការណ៍ថា ការ​វាយ​ប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​អ៉ឺរ៉ង់នឹង​ក្លាយ​ជា​វិធានការ​ខ្លាំង​បំផុត​មួយ​សម្រាប់​ការ​សងសឹក។ ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារដោយផ្ទាល់ទៅលើប្រទេសអ៉ឺរ៉ង់ ដែលនៅតែមិនត្រូវបានបញ្ជាក់ដោយអ៉ីស្រាអែល កំពុងតែរក្សាភាពតានតឹងខ្ពស់។

ប្រទេសអ៉ីស្រាអែល នៅព្រឹកថ្ងៃទី សុក្រនេះ បានបើកការវាយប្រហារតបសងសឹងទៅកាន់ប្រទេសអ៉ឺរ៉ង់វិញ តាមរយៈការបាញ់មីស៊ីលជាច្រើនគ្រាប់។ការវាយប្រហារបករបស់អ៉ីស្រាអែលនេះ ធ្វើឡើងក្រោយប្រទេសអ៉ឺរ៉ង់វាយសងសឹងទៅអ៉ីស្រាអែល កាលពីថ្ងៃសៅរិ៍។

បើតាម Bloomberg មុនវាយប្រហារអ៉ីស្រាលបានរាយការណ៍ទៅអាម៉េរិក ដើម្បីការពារការហោះហើរក្នុងតំបន់។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង