អ៉ីស្រាអែល៖ ប្រទេសអ៉ីស្រាអែល នៅព្រឹកថ្ងៃទី សុក្រនេះ បានបើកការវាយប្រហារតបសងសឹងទៅកាន់ប្រទេសអ៉ឺរ៉ង់វិញ តាមរយៈការបាញ់មីស៊ីលជាច្រើនគ្រាប់។ការវាយប្រហារបករបស់អ៉ីស្រាអែលនេះ ធ្វើឡើងក្រោយប្រទេសអ៉ឺរ៉ង់វាយសងសឹងទៅអ៉ីស្រាអែល កាលពីថ្ងៃសៅរិ៍។
ប្រភពពីមន្ត្រីជាន់ខ្ពស់អាម៉េរិក បានប្រាប់បណ្តាញព័ត៌មាន ABC News ថា អ៉ីស្រាអែលនៅព្រឹកថ្ងៃសុក្រម៉ោង ក្នុងស្រុកបានបាញ់មីស៊ីល ក្នុងការវាយប្រហារសងសឹកប្រឆាំងនឹងអ៉ឺរ៉ង់។សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា អ៉ីស្រាអែល វាយប្រហារលើតំបន់ Isfahan ប្រទេសអ៉ឺរ៉ង់ និង មានការផ្ទុះប្រមាណ៧ទីតាំងផ្សេងទៀត។តំបន់ Isfahan ត្រូវបានរាយការណ៍ថា គឺជាទីតាំងនុយក្លេអ៊ែរជាច្រើនរបស់អ៉ឺរ៉ង។
តែយ៉ាងណាក្តី តាមរយៈវីដេអូ គេឃើញមានការបាញ់ស្តាត់ចាប់គ្រាប់មីស៊ីលពីប្រទេសអ៉ឺរ៉ង់ ហើយនៅក្នុងតំបន់ទាំងមូលសូសំឡេងសារ៉ែនប្រកាសអាសន្នបានពន្លឺឡើង ដើម្បីឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងរកទីតាំងមានសុវត្តិភាព។
គួរបញ្ជាក់ថា ប្រទេសអ៉ីរ៉ង់ នៅថ្ងៃទី ១៣ មេសានេះ បានបើកការវាយប្រហារតាមរយៈបាញ់ដ្រូនជាច្រើនគ្រឿង និង មីស៊ីល ប្រមាណ ៣៥០តម្រងទៅកាន់អ៉ីស្រាអែល ដើម្បីទុកជាការសងសឹង។នេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតលើទឹកដីអ៉ីស្រាអែល ពីសំណាក់ប្រទេសអ៉ីរ៉ង់ទៅកាន់អ៉ីស្រាអែល។ការវាយប្រហាររបស់អ៉ីរ៉ង់ ធ្វើឡើងបន្ទាប់ពីអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តអាម៉េរិក វាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី សម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍២នាក់៕