Cc time web banner 054637

ឥណ្ឌូនេស៊ីជម្លៀសពលរដ្ឋជាង១ម៉ឺននាក់ក្រោយភ្នំភ្លើងផ្ទុះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឥណ្ដូនេស៊ី៖ មនុស្សជាង ១១,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីភ្នំភ្លើង Ruang នៅភាគខាងជើង ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងជាច្រើនដង ការធ្វើដំណើរតាមផ្លូវអាកាសក្នុងតំបន់ត្រូវបានផ្អាកដោយសារកំអ៊ែលផេះ និងឧស្ម័នពុលបានផ្ទុះឡើង។

ក្រុមមន្ត្រីក្នុងតំបន់ភ្នំភ្លើងផ្ទុះបានអះអាងថាមនុស្សចំនួន ១១,៦១៥ នាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលរងនូវផលប៉ះពាល់ទៅកាន់តំបន់ Abdul Muhari ដែលជាតំបន់រក្សាសុវត្ថិភាពជាបណ្តោះអាសន្នដល់ពលរដ្ឋដែលត្រូវបានជម្លៀស។ ក្រុមមន្ត្រី បញ្ជាក់ថា ការផ្ទុះភ្នំភ្លើងក៏នឹងអាចបណ្ដាលឲ្យមានការដួលរលំនៃកម្ទេចភ្នំចូលទៅក្នុងសមុទ្រ និងបង្កជារលកយក្សស៊ូណាមិផងដែរ។

លោក Muhammad Wafid ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ការផ្ទុះភ្នំភ្លើង Ruang បានបញ្ជូនផេះភ្នំភ្លើងចម្ងាយ ២គីឡូម៉ែត្រ ទៅលើបរិយាកាស។ អាជ្ញាធរអាកាសចរណ៍បានប្រកាសពីការបិទអាកាសយានដ្ឋានអន្តរជាតិ Ratulangi ក្នុងទីក្រុង Manado រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍ ដោយសារតែការរីករាលដាលនៃផេះភ្នំភ្លើងដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពការហោះហើរ។

គួរបញ្ជាក់ថាភ្នំភ្លើង Ruang ស្ថិតនៅក្នុងខេត្ត Sulawesi ភាគខាងជើង ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីថ្ងៃអង្គារ ដោយបានបញ្ជូនឧស្ម័នពុល និងកំអ៊ែលផេះទៅកាន់បរិយាកាស។ បន្ទាប់ពីការផ្ទុះចំនួនបួនលើកបន្ថែមទៀតកាលពីថ្ងៃពុធ ម្សិលមិញនេះ ទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្កើនកម្រិតប្រកាសអាសន្នក្នុងខ្ពស់បំផុតរបស់ប្រទេសឥណ្ឌូនេស៊ីដោយបានព្រមានថារលកយក្សស៊ូណាមិអាចនិងវាយប្រហារម្តងទៀត៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង