681 ezgif.com resize
Swift cc time

តុលាការសម្រេចបង្កកគណនីធនាគារចំនួន ១៨៣ និងទ្រព្យសម្បត្តិមួយចំនួន, សម្រេចឃុំខ្លួនជនត្រូវចោទ ៥ រូបរួមទាំង ឡេង ចាន់ណា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ សំណុំរឿងក្រុមហ៊ុនប្រ៊ីលានរបស់ឈ្មោះ ឡេង ចាន់ណា នៅថ្ងៃទី១៧មេសាត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចបង្កកគណនីធនាគារចំនួន ១៨៣ និងទ្រព្យសម្បត្តិមួយចំនួន សម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥រូប រួមមានទាំង ឡេង ចាន់ណា ខណៈកំពុងស៊ើបអង្កេតលើអ្នកពាក់ព័ន្ធនានាទាំងសវតាជាតិ និងទ្រព្យសម្បត្តិ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

យោងតាមសេចក្តីប្រកាសរបស់សាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្ត កិច្ចនីតិវិធីជាច្រើន មានដូចជា ១.បានសម្រេចបង្កកគណនីធនាគារ ចំនួន ១៨៣ គណនី និងទ្រព្យសម្បត្តិមួយចំនួន។

២. បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥ នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ចំនួន ២ នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ២៤ នាក់ ដោយកំណត់ឱ្យចូល ខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ៣. បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតារជាតិ របស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ជូនថា សាលាដំបូងខេត្តសៀមរាប បាននិង កំពុងចាត់ការ ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។

សូមបញ្ជាក់ថា សំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមានការពាក់ព័ន្ធ ច្រើននាក់បន្តទៀត ហើយចំនួនជនរងគ្រោះក៏មានច្រើនផងដែរ ដែលទាមទារពេលវេលាសមរម្យក្នុងការ ស្រាវជ្រាវឱ្យអស់លទ្ធភាពក្នុងន័យស្វែងរកការពិត ដើម្បីដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវណី ទាំងអស់តាមនីតិវិធីច្បាប់៕

Khcct banner

អត្ថបទទាក់ទង