Cctimesw1140xh150cm copy

ព្យុះកម្រមួយវាយប្រហារក្រុងឌូបៃ បណ្តាលឲ្យលិចជាច្រើនកន្លែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឌូបៃ៖ ព្យុះភ្លៀងកម្រមួយបានវាយប្រហារក្រុងឌូបៃដែលបានបណ្តាលឲ្យរថយន្ត និងផ្លូវជាច្រើនន្លែងមានការជនលិចយ៉ាងខ្លាំងខ្លាដោយក្នុងនោះមានយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងផ្ទះសម្បែង និងអាជីវកម្មនានាត្រូវបានខូចខាតនៅក្នុងខ្យល់ព្យុះដ៏កម្រមួយនេះ។ យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិក្រុងឌូបៃបានឱ្យដឹងថា អេមីរ៉ាតអារ៉ាប់រួមមានភ្លៀងនិងខ្យល់កន្រ្តាក់ជាខ្លាំងត្រឹមរយៈពេល ២៤ម៉ោង នៅតាមព្រំដែន UAE-Oman មួយសន្ទុះក្រោយក៏មានការកកស្ទះទឹកតាមទីកន្លែងនាៗជាច្រើន។

អាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយក្នុងពិភពលោក បានអះអាងថាបន្ទាប់ពីព្យុះបានថយចុះថា ភ្លៀងធ្លាក់ខ្លាំងបានបង្កការរំខានយ៉ាងសំខាន់ ដោយជើងហោះហើរបានពន្យារពេល និងបង្វែរទិសដៅ ហើយមន្រ្តីជំនាញបានណែនាំអ្នកដំណើរនៅទីក្រុងឌូបៃបន្តការរក្សាភាពស្ងៀមស្ងាត់និងរង់ចាំដំណឹងបន្ថែម។ អាកាសយានដ្ឋានឌូបៃបានសរសេរនៅលើបណ្តាញសង្គម X ថា "យើងកំពុងខិតខំប្រឹងប្រែងដើម្បីស្តារប្រតិបត្តិការឱ្យបានលឿនតាមដែលអាចធ្វើទៅបានក្នុងស្ថានភាពលំបាកខ្លាំង"។

អ្នកវិទ្យាសាស្ត្រអាកាសធាតុបានគូសបញ្ជាក់ថាការកើនឡើងនៃសីតុណ្ហភាពសកល ដែលជំរុញដោយការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្ស កំពុងនាំឱ្យមានព្រឹត្តិការណ៍អាកាសធាតុខ្លាំងជាងមុន រួមទាំងភ្លៀងធ្លាក់ខ្លាំងដូចជាព្យុះនៅឌូបៃជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង