ថៃ៖ រដ្ឋបាលក្រុងបាងកកបានអះអាងថាស្ថិតិកាកសំណល់នៅឆ្នាំនេះត្រូវបានប្រមូលពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែមេសា ហើយខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនប្រហែល ១,០០០ តោន ពោលគឺកើនឡើងប្រមាណ៥១,០០០តោននៅឆ្នាំនេះនៅទូទាំងប្រទេសថៃ។អ្នកទេសចរក្នុងតំបន់ Khao San ដែលជាកន្លែងសង្ក្រាន្តដ៏ធំបំផុតមួយរបស់ទីក្រុងនៅក្នុងស្រុក Phra Nakhon បានបង្កើតកាកសំណល់ចំនួន ៥៨ តោនក្នុងអំឡុងពេលនៃការប្រារព្ធពិធីរយៈពេល ៤ ថ្ងៃ ហើយតំបន់ជាច្រើនទៀតបានបន្សល់កាកសំណល់ជាច្រើនពាន់តោនក្នុងពិធីសង្រ្កាន្តថៃ។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា រថយន្តដឹកទឹកចំនួនប្រាំមួយ និងមន្ត្រីទីក្រុង ត្រូវបានដាក់ពង្រាយ ដើម្បីសម្អាតកន្លែងទេសចរណ៍។ លោកផ្ទាល់បានទៅសួរសុខទុក្ខបុគ្គលិកសម្អាតនៅផ្លូវ Khao San កាលពីព្រឹកថ្ងៃអង្គារ ដើម្បីត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែង និងបង្ហាញការគាំទ្រដល់មន្ត្រីដែលបានបំពេញការងារពេញមួយថ្ងៃ។លោកបានជំរុញឱ្យមន្ត្រីស្រុក Phra Nakhon សិក្សាពីបញ្ហាក្នុងឆ្នាំនេះ ក្នុងការរៀបចំសកម្មភាពបាញ់ទឹកនៅតាមដងផ្លូវ Khao San ពិសេស ការដាក់តំបន់អ្នកលក់ដូរ និងការបង្វែរទិសដៅហ្វូងមនុស្សតាមដងផ្លូវ ដើម្បីជៀសវាងការកកស្ទះនាៗនៅឆ្នាំក្រោយ៕