Cctimesw1140xh150cm copy

ថៃ៖«សង្ក្រាន្ត»៦ថ្ងៃមនុស្សស្លាប់២៤៣នាក់ របួស១៨៣៧នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ជិត២ពាន់ករណី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសថៃក្នុងពិធីបុណ្យសង្រ្កាន្តបានសម្លាប់មនុស្ស ២៤៣ នាក់ និងរបួស ១.៨៣៧ នាក់ផ្សេងទៀតក្នុងរយៈពេល ៦ ថ្ងៃនៃពិធីបុណ្យសង្ក្រាន្តដោយក្នុងនោះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៨១១ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ ខែមេសា នៅពេលដែលកម្មករជាច្រើនបានត្រឡប់ទៅខេត្តកំណើតរបស់ពួកគេវិញសម្រាប់ពិធីបុណ្យសង្រ្កាន្ត ហើយគ្រោះថ្នាក់បណ្តាលមកពីម៉ូតូមានជាង៨៤,៩% នៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់។

បើតាមមន្រ្តីថៃបានអះអាងថាខេត្តឈៀងរ៉ៃ ភាគខាងជើង មានករណីគ្រោះថ្នាក់ច្រើនជាងគេ (៧១) និងចំនួនអ្នកស្លាប់ច្រើនជាងគេ (១៥)។ខេត្តភាគខាងជើងមួយទៀតគឺ Phrae បានរាយការណ៍ថាមនុស្សភាគច្រើនបានរងរបួស (៦៨ករណី) ហើយមានខេត្តចំនួនប្រាំបួនក្នុងចំនោមខេត្តចំនួន ៧៧ មិនមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលពិធីបុណ្យសង្រ្កាន្តថៃឡើយ។

នៅថ្ងៃចុងក្រោយនៃយុទ្ធនាការសុវត្ថិភាពចរាចរណ៍ថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៤២លើក បណ្តាលឲ្យមនុស្ស៣២នាក់ស្លាប់ និង២៣៧នាក់រងរបួស។ ការបើកបរលើសល្បឿនកំណត់ គឺជាមូលហេតុដ៏ធំបំផុតដែលស្មើនឹង ៣៧.៦% នៃគ្រោះថ្នាក់ បន្ទាប់មកគឺការបើកបរក្នុងស្ថានភាពស្រវឹង (២៣.៩%) និងកាត់មុខយានជំនិះផ្សេងទៀត (២១%)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង