681 ezgif.com resize
Swift cc time

ក្រុមហ៊ុន Tesla កាត់បន្ថយបុគ្គលិកជាង១ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ក្រុមហ៊ុន Tesla កំពុងបញ្ឈប់បុគ្គលិក "ច្រើនជាង ១០ ភាគរយ" ឬប្រហែល ១៤,០០០ នាក់នៃចំនួនបុគ្គលិកសរុបនៅទូទាំងពិភពលោកការបញ្ឈប់នេះគឺដើម្បីកាត់បន្ថយការចំណាយ និងបង្កើនផលិតភាពនៃសង្វាក់ផលិតកម្មក្រុមហ៊ុន។

យោងតាមកាសែត Bloomberg News បានអះអាងថាលោក Elon Musk កំពុងធ្វើការកំណែទម្រង់ក្រុមហ៊ុនរបស់ខ្លួនថ្មីដោយព្យាយាមកាត់បន្ថយការចំណាយមួយចំនួនដែលពុំទទួលបានសារប្រយោជន៍គ្រប់គ្រាន់សម្រាប់ពង្រឹងក្រុមហ៊ុនរបស់ខ្លួន។ កាសែតដដែលក៏បានរាយការណ៍ថា Elon Musk គ្រោង ការកាត់បន្ថយចំនួនពលកម្ម១០ភាគរយនេះនិងអាចឲ្យក្រុមហ៊ុនបង្វែលថវិការដែលជួលបុគ្គលិកទាំងនោះដើម្បីពង្រីងអាជីវកម្មក៏ដូចជារោងចក្ររបស់ខ្លួនបន្ថែមទៀតទៅកាន់ក្រៅប្រទេស។

គួរបញ្ជាក់ថាការដឹកជញ្ជូនរថយន្តរបស់ក្រុមហ៊ុន TESLA នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះបានថយចុះ ៨.៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹមប្រមាណ ៣៨៦,៨០០ គ្រឿង។ នេះជាការធ្លាក់ចុះដំបូងសម្រាប់ Tesla ក្នុងរយៈពេលជិតបួនឆ្នាំ ហើយក៏ស្ថិតក្រោមការរំពឹងទុករបស់ទីផ្សារផងដែរ។ លោក Elon Musk ឲ្យដឹងផងដែលថាអត្រាកំណើនរបស់ក្រុមហ៊ុន Tesla ក្នុងឆ្នាំ ២០២៤ អាចនឹងទាបជាងឆ្នាំ ២០២៣ យ៉ាងខ្លាំង៕

ថៅកែ TESLA លោក Elon Musk


Khcct banner

អត្ថបទទាក់ទង