Cc time web banner 054637

UN៖ រលកកម្តៅប៉ះពាល់ដល់កុមាររាប់លាននាក់នៅអាស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ អង្គការសហប្រជាជាតិបានព្រមានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថារលកកំដៅក្នុងឆ្នាំ ២០២៤ កំពុងតែធ្វើឲ្យកុមាររាប់លាននាក់នៅអាស៊ីប្រឈមនិងបញ្ហាសុខភាពដោយសារតែការបម្រែបម្រួលអាកាសធាតុមិនធ្លាប់មានពីមក ការកើនឡើងនៃកម្តៅក្តៅខ្លាំងមិនធ្លាប់មាននេះបណ្តាលមកពីបញ្ហាសកលលោកមួយចំនួនរួមទាំងកើនឡើងនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ផងដែរ។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា កុមារជាង ២៤៣ លាននាក់នៅទូទាំងប៉ាស៊ីហ្វិក និងអាស៊ីបូព៌ាត្រូវបានប៉ាន់ប្រមាណថារងផលប៉ះពាល់ដោយរលកកំដៅ ដែលធ្វើឲ្យពួកគេប្រឈមនឹងជំងឺ និងការស្លាប់ដែលអាចកើតមានឡើងបាន ដោយក្នុងនោះប្រទេសមួយចំនួននៅក្នុងតំបន់កំពុងប្រឈមនិងកម្តៅក្តៅជាខ្លាំង ជាមួយនឹងសីតុណ្ហភាពក្បែរ និង ឡើសពី ៥០អង្សាសេ។

សាលារៀនហ្វីលីពីនមួយចំនួនបានផ្អាកថ្នាក់រៀនផ្ទាល់ក្នុងខែមេសានេះ ដោយអ្នកព្យាករណ៍អាកាសធាតុរបស់រដ្ឋបាននិយាយថា សីតុណ្ហភាពអាចឈានដល់កម្រិត "គ្រោះថ្នាក់" ដល់ ៤២ ឬ ៤៣ អង្សាសេនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសហ្វីលីពីន។នៅប្រទេសថៃ សីតុណ្ហភាព ៤៣.៥ អង្សារសេត្រូវបានកត់ត្រានៅក្នុងខេត្តភាគខាងជើងនៃស្រុក Mae Hong Son កាលពីដើមសប្តាហ៍នេះ។ មនុស្សប្រហែល ៤០ នាក់បានស្លាប់ដោយសារជំងឺដាចក់សរសៃឈាមខួរក្បាលជារៀងរាល់ឆ្នាំដោយសារតែអាកាសធាតុក្តៅខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង