Cctimesw1140xh150cm copy

គីមជុងអ៊ុនប្រកាសត្រៀមខ្លួនធ្វើសង្រ្គាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងថាស្ថានភាពភូមិសាស្ត្រនយោបាយមិនស្ថិតស្ថេរ ជុំវិញប្រទេសរបស់លោក មានន័យថា ឥឡូវនេះគឺជាពេលវេលា ដែលប្រទេសកូរ៉េខាងជើងត្រូវត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាមដែលអាចនិងកើតមានឡើង។ ការអះអាងរបស់លោកបែបនេះធ្វើឡើងនៅពេលដែលលោកបានចុះត្រួតពិនិត្យសាកលវិទ្យាល័យយោធាដ៏ធំរបស់កូរ៉េខាងជើងនាព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យសាលាទាហានដ៏ធំនៅកូរ៉េខាងជើងនោះលោក គីម ជុងអ៊ុនបានប្រាប់នាយទាហាន និងនិស្សិតសាកលវិទ្យាល័យថា "ប្រសិនបើសត្រូវរើសយកការប្រឈមមុខដាក់គ្នាខាងយោធាជាមួយកូរ៉េខាងជើង នោះកូរ៉េខាងជើងនឹងធ្វើការវាយប្រហារសម្លាប់សត្រូវដោយមិនស្ទាក់ស្ទើរ ដោយការប្រើប្រាស់គ្រប់សព្វាវុធដែលខ្លួនមាន"។

គួររំលឹកផងដែលថាកូរ៉េខាងជើងបានបង្កើនការអភិវឌ្ឍន៍អាវុធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់លោកគីម ហើយបានពង្រឹងទំនាក់ទំនងយោធា និងនយោបាយកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី។ កាលពីដើមខែនេះ លោក គីម បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមលឿនជាងសំឡេងថ្មី ដោយក្រុមអ្នកវិភាគបាននិយាយថា ការសាកល្បងរបស់កូរ៉េខាងជើងនឹងជំរុញសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការពង្រាយកាំមីស៊ីលប្រកបដោយប្រសិទ្ធភាពកាន់តែខ្លាំងឡើងដែលអាចវាយប្រហារសត្រូវបានលឿនជាទីបំផុត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង