Cctimesw1140xh150cm copy

ចិនជោគជ័យក្នុងការប្តូរ«ក្រលៀនជ្រូក»ដាក់ឲ្យមនុស្ស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រុមគ្រូពេទ្យជំនាញនៃប្រទេសចិនកំពុងធ្វើការវះកាត់ប្តូរក្រលៀន

ចិន៖ ក្រុមអ្នកស្រាវជ្រាវចិនបានប្រកាសកាលពីល្ងាចថ្ងៃពុធថា ពួកគេបានប្តូរក្រលៀនជ្រូកដាក់ឲ្យមនុស្សប្រើប្រាស់ហើយបានកែប្រែហ្សែនដោយជោគជ័យដោយនិតិវិធីនេះបានដំណើរការអស់រយៈពេលប្រាំបួនថ្ងៃ ដែលជាការកត់សម្គាល់របកគំហើញមួយទៀតបន្ទាប់ពូក្រលៀនជ្រូកអាចដាក់ជាមួយហ្សែនមនុស្សបាន។

ការវះកាត់ប្តូរចុងក្រោយត្រូវបានដឹកនាំដោយលោកវេជ្ជបណ្ឌិត Dou Kefeng អ្នកសិក្សាមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ក្នុងអំឡុងពេលនៃការវះកាត់មានរយៈពេល ៦ ម៉ោង ១៥ នាទី ក្រុមវះកាត់បានប្តូរក្រលៀនជ្រូកដែលបានកែសម្រួលហ្សែនទៅក្នុងក្រលៀនខាងស្តាំរបស់អ្នកជំងឺ។

ក្រុមគ្រូពេទ្យជំនាញបានអះអាងទៀតថាអ៊ុលត្រាសោនក្នុងការវះកាត់បានបង្ហាញពីការបញ្ចូលឈាមល្អនៅក្នុងក្រលៀនដែលបានប្តូរ ដែលបង្ហាញថាមិនមានការប៉ះពាល់ខ្លាំងនោះទេ។ ផែនការវះកាត់ត្រូវបានពិភាក្សា និងអនុម័តដោយគណៈកម្មការសិក្សា និងស្ថាប័នជំនាញផ្សេងៗហើយបានអនុវត្តយ៉ាងតឹងរ៉ឹងស្របតាមបទប្បញ្ញត្តិជាតិពាក់ព័ន្ធ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងការអភិវឌ្ឍន៍ស៊ីជម្រៅនៃបច្ចេកវិទ្យាកែសម្រួលហ្សែន និងភាពស៊ាំ ការស្រាវជ្រាវ xenotransplantation (ការផ្លាស់ប្តូរហ្សែន) មានការរីកចម្រើនយ៉ាងខ្លាំង ដែលអាចក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាកង្វះសរីរាង្គផ្សេងៗពីសត្វមកមនុស្ស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង