Cctimesw1140xh150cm copy

ថៃប្រកាសទទួលជនភៀសខ្លួនពីមីយ៉ាន់ម៉ា១០ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាងកក៖ រដ្ឋមន្ត្រីការបរទេសថៃបានអះអាងថាប្រទេសថៃបានត្រៀមខ្លួនដើម្បីទទួលជនភៀសខ្លួនចំនួន ១០០,០០០នាក់ ចេញពីប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុង ប្រទេសថៃ ជាបណ្តោះអាសន្ន។ ការប្រកាសទទួលជនភៀសខ្លួននេះធ្វើឡើងចំពេលដែលការប្រយុទ្ធគ្នានៅជិតព្រំដែនបានផ្ទុះឡើងកាន់តែខ្លាំងឡើង។

កាលពីចុងសប្តាហ៍កន្លងទៅ មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅជិតក្រុង Myawaddy ឆ្លងកាត់ព្រំដែនពីក្រុង Mae Sot របស់ថៃ។ ការកើនឡើងនៃការប្រយុទ្ធគ្នានៅតាមព្រំដែនរបស់ថៃ-មីយ៉ាន់ម៉ានេះ ឃើញថាមានមនុស្សមួយចំនួនបានភៀសខ្លួនទៅកាន់ប្រទេសថៃជាបណ្ដោះអាសន្ន។ ហើយរដ្ឋាភិបាលថៃនឹងបញ្ជូនជនភៀសខ្លួន ត្រលប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ នៅពេលដែលស្ថានភាពតាមព្រំដែនត្រូវបានចាត់ទុកថាមានសុវត្ថិភាព។

គួរបញ្ជាក់ថាប្រទេសថៃមានព្រំដែនប្រវែង ២,៤០០ គីឡូម៉ែត្រជាមួយប្រទេសមីយ៉ាន់ម៉ា ហើយបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីរបបយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត នៅឆ្នាំ២០២១។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កងទ័ពមីយ៉ាន់ម៉ា បានប្រឈមមុខនឹងការគំរាមកំហែងដ៏អាក្រក់បំផុតរបស់ខ្លួនព្រមទាំងទទួលទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនពីលោកខាងលិចដែលជំរុញឲ្យមីយ៉ាន់ម៉ាកាន់តែធ្វើទុក្ខប្រជាជនរបស់ខ្លួនឥតស្រាកស្រាន្ត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង