Cctimesw1140xh150cm copy

ហ្សេលែនស្គី៖ អ៊ុយក្រែននិងចាញ់សង្រ្គាមរុស្សី បើគ្មានអាម៉េរិកជាអ្នកផ្តល់ជំនួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានថា កងកម្លាំងអ៊ុយក្រែននឹងត្រូវប្រគល់ទឹកដីបន្ថែមទៀតទៅឱ្យប្រទេសរុស្ស៊ី ប្រសិនបើជំនួយយោធារបស់សហរដ្ឋអាម៉េរិកមិនមកដល់ក្នុងពេលឆាប់ៗនេះទេ។ អ៊ុយក្រែនអាចនិងមានពេលខ្លី រឺនិយាយបានថាចាញ់សង្រ្គាមជាមួយរុស្សីប្រសិនបើអាម៉េរិកខកខាន រឺផ្អាកជំនួយយោធាមកកាន់ប្រទេសអ៊ុយក្រែន។ការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនបែបនេះធ្វើឡើងក្នុងការអំពាវនាវចុងក្រោយរបស់លោកទៅកាន់សភាអាម៉េរិកឱ្យអនុម័តកញ្ចប់ថវិការាប់ពាន់លានដុល្លារបន្ថែមទៀតជួយដល់អ៊ុយក្រែន។

បច្ចុប្បន្ននេះរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក Joe Biden កំពុងតស៊ូជំរុញកញ្ចប់ជំនួយអន្តរជាតិចំនួន ៩៥ ពាន់លានដុល្លារ ដែលរួមមាន ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន តាមរយៈសភាតំណាងច្រើនជាងខែចាប់តាំងពីវាត្រូវបានអនុម័តនៅក្នុងព្រឹទ្ធសភា។ លោក Zelensky បានព្រមានថា កង្វះជំនួយគឺជារឿងបន្ទាន់ ហើយអាចបង្កគ្រោះថ្នាក់ដល់ទីក្រុងធំៗរបស់អ៊ុយក្រែន។លោកបានប្រាប់កាសែត The Washington Post ក្នុងអំឡុងពេលសម្ភាសន៍ថ្មីៗនេះថា "ប្រសិនបើមិនមានការគាំទ្រពីសហរដ្ឋអាម៉េរិកទេ វាមានន័យថាយើងគ្មានប្រព័ន្ធការពារអាកាស គ្មានមីស៊ីល Patriot គ្មានកងម្លាំងគ្រប់គ្រាន់សម្រាប់វាយបកនិងទប់ស្កាត់ការឈ្លានពានរបស់រុស្សីឡើយ"។

គួរបញ្ជាក់ថាភាគខាងកើតអ៊ុយក្រែនភាគច្រើនស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធារុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានរបស់ខ្លួនកាលពីជាងពីរឆ្នាំមុន។កាលពីខែមុន ទីក្រុងគៀវបានប្រកាសដកខ្លួនចេញពីក្រុង Avdiivka ដែលជាក្រុងមួយក្នុងចំណោមក្រុងដែលមានការប្រកួតប្រជែងខ្លាំងបំផុតនៅភាគខាងកើតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង