Cctimesw1140xh150cm copy

អ៊ូហ្គង់ដាជំរុញការប្រើប្រាស់ម៉ូតូអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិយាកាស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ូហ្គង់ដា៖ ប្រទេសអ៊ូហ្គង់ដាកំពុងជំរុញពលរដ្ឋខ្លួនឲ្យប្រើប្រាស់ម៉ូតូអគ្គិសនី គោលការណ៍ថ្មីនេះត្រូវបានគេស្គាល់ឈ្មោះថា boda-bodas ដើម្បីកាត់បន្ថយការបំពុលបរិយាកាស និងរួមចំណែកដល់ការផ្លាស់ប្តូរពណ៌ពិភពលោកបៃតង។ក្រុមហ៊ុនឯកជនក្នុងប្រទេសកំពុងវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យាផ្លាស់ប្តូរម៉ូតូពីការប្រើប្រាស់សាំងទៅប្រើប្រាស់អគ្គិសនីវិញ ដែលអនុញ្ញាតឱ្យម្ចាស់ម៉ូតូអគ្គិសនីងាយស្រួលបញ្ចូលថ្ម និងសន្សំសំចៃថវិការរបស់ខ្លួន។

អ្នកជំនាញម៉ូតូអគ្គិសនីម្នាក់បានអះអាងថា ការប្រើប្រាស់ម៉ូតូអគ្គិសនីនិងជួយសន្សំសំចៃពេលវេលា និងអាចសន្សំសំចៃលុយកាក់របស់ប្រជាពលរដ្ឋអ៊ូហ្គង់ដាបានថែមទៀតផងហើយលើសពីនេះម៉ូតូអេឡិចត្រូនិចអាចជិះបានប្រហែលចិតសិបគីឡូម៉ែត្រពេលសាកពេញ។ លោកបន្តថាការផ្លាស់ប្តូរពីម៉ូតូដើរដោយថាមពលហ្គាសទៅជាម៉ូតូអគ្គិសនីនៅតែជាការងារដែលកំពុងដំណើរការ ហើយរដ្ឋាភិបាលអ៊ូហ្គង់ដាបានណែនាំការលើកទឹកចិត្តជាច្រើនសម្រាប់អ្នកប្រើប្រាស់ដើម្បីជួយជំរុញការបើកបរ។

លោក Janos Bisasso ប្រធានផ្នែកប្រតិបត្តិការបាននិយាយថា "សរុបកាលពីឆ្នាំមុន យើងអាចផលិតម៉ូតូអគ្គិសនីបានបានប្រហែល ១១០០ គ្រឿង ដោយបច្ចុប្បន្ននេះក្រុមហ៊ុនលោកនៅតែបន្តផលិតម៉ូតូជាច្រើនទៀតដើម្បីតម្រូវការអ្នកប្រើប្រាស់។ លោកបន្ថែមថាម៉ូតូអគ្គិសនីនិងដើរតួនាទីយ៉ាងសំខាន់ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងជួយសន្សំសំចៃលុយកាក់របស់ប្រជាពលអ៊ូហ្គង់ដាថែមទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង