Cctimesw1140xh150cm copy

«ពលរដ្ឋកម្ពុជា»ជាច្រើននាក់សម្រុកចូលប្រទេស ដើម្បីអបអរចូលឆ្នាំខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជាពលរដ្ឋខ្មែរវិលចូលប្រទេសកម្ពុជាវិញតាមច្រកប៉ោយប៉ែត។

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ។មុនចូលឆ្នាំចូលមកដល់ ប្រជាពលរដ្ឋកម្ពុជាដែលធ្វើការ និង សិក្សារនៅក្រៅប្រទេស ជាពិសេស នៅប្រទេសថៃ វៀតណាម ឡាវ បានធ្វើដំណើរចូលប្រទេសវិញ ជាមួយការមិនតម្រូវបង់ប្រាក់ពីអាជ្ញាធរនៃប្រទេសជិតខាងកម្ពុជា។

ក្រោមពីប្រកាសអំពាវនាវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ការលើកលែងបង់ប្រាក់ពេលចូលប្រទេស គេឃើញមានប្រជាពលរដ្ឋកម្ពុជា ទាំងពលករ និង សិស្សនិស្សិតកំពុងសិក្សានៅក្រៅប្រទេស បានធ្វើដំណើរចូលប្រទេសកម្ពុជាវិញ។

នៅថ្ងៃអាទិត្យទី៧ ខែមេសានេះ មន្ត្រីកម្ពុជាដែលរួមមាន អគ្គកុងស៊ុល មន្ត្រីក្រសួងការងារ អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ និងអាជ្ញាធរពាក់ព័ន្ធបានចុះជួយ សម្របសម្រួលផ្នែកឯកសារដល់ពលរដ្ឋខ្មែរនៅច្រកព្រំដែនខាងប្រទេសថៃ ដែលជាទីត្រូវបំពេញនីតិវិធីមុនពេលបានចាកចេញមកកម្ពុជា ខណៈដែលពលរដ្ឋខ្មែរកាន់តែច្រើនបានសម្រុកចាកចេញមកស្រុកកំណើតសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។

លោក សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត លើកឡើងថា៖«មន្ត្រីយើងបានចុះទៅជួយសម្រួលឯកសារដល់បងប្អូនពលករ ដើម្បីឱ្យគាត់ចេញមកបានលឿន រហ័ស ដោយមិនអស់ថរិកាអ្វីទាំងអស់»។

គួរបញ្ជាក់ថា ពលរដ្ឋខ្មែរដែលវិលមកកម្ពុជាវិញដោយឥតគិតថ្លៃ តាមការព្រមព្រៀងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃ ដែលជាកាដូជូនពលរដ្ឋទាំងសងខាង សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរដែលធ្វើដំណើរត្រឡប់ពីប្រទេសថៃវិញ មានចំនួនជាង ៩ម៉ឺន៧ពាន់នាក់ ខណៈដែលពលករមានជាង ៣ម៉ឺន១ពាន់នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង