681 ezgif.com resize
Swift cc time

KTVមួយកន្លែងក្នុងក្រុងព្រះសីហនុត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រុងព្រះសីហនុ៖ ករណីអគ្គិភ័យមួយ បានកើតឡើងនៅរសៀលថ្ងៃទី ៦ ខែមេសានេះ និង បានលេបត្របាក់យកទាំងស្រុង នៅខារ៉ាអូរខេមួយកន្លែងដែលមានឈ្មោះថា ស៊ិន ហាយ នៅម្តុំរង្វង់មូលតោរពី ស្ថិតនៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ប្រតិបត្តិការជួយសង្គ្រោះនោះ រដ្ឋបាលខេត្តព្រះសីហនុ ប្រើប្រាស់កម្លាំងទាំងអស់ សហការជាមួយ ក្រុមហ៊ុន GTVC និង រថយន្តពន្លត់អគ្គិភ័យរបស់ព្រលានយន្ត។

ពុំទាន់អាចបញ្ជាក់បានពីរបាយការណ៍ជាក់លាក់ថា ទំហំនៃការឆាបឆេះនេះអស់ប៉ុន្មាន មានមនុស្សរងគ្រោះ ឬអត់ ហើយការឆេះនេះបណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ដោយបច្ចុប្បន្នស្រាវជ្រាវបន្ថែម។

យោងតាមសេចក្តីរាយការណ៍ របស់អ្នកយកសារព័ត៌មាន ស៊ីស៊ីថាមស៍ ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ទីតាំងរ៉ាអូខេខាងលើ បានបិតទ្វាមកទល់បច្ចុប្បន្នដោយសារការបើកបន្ទប់ KTV សម្រាប់បម្រើផ្លូវភេទ និង ពាក់ព័ន្ធគ្រឿងញៀនជាដើម្បី ពេលនោះសមត្ថកិច្ចបានឃាតខ្លួនជនសង្ស័យដែលពាក់ព័ន្ធថ្នាំញៀន និង វត្ថុតាំងបានជញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចរាល់ហើយ។


Khcct banner

អត្ថបទទាក់ទង