Cctimesw1140xh150cm copy

ខេត្តកំពង់ធំសោកស្តាយចំពោះការចុះផ្សាយបំពុលសង្គមលើការដោត«ទង់ជាតិ»វៀតណាម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី ៦ មេសានេះ បានសម្តែងការសោកស្តាយជាខ្លាំង ក្រោយពីមានបណ្តាញសង្គមមួយចំនួន បានបង្ហោះរូបភាព និង ខ្លឹមសារ ពាក់ព័ន្ធជាមួយការដោតទង់ជាតិរបស់ប្រទេសវៀតណាម ក្នុងពិធីទទួលគណៈប្រតិភូប្រទេសវៀតណាម នៅតំបន់មេបញ្ជាការប្រតិបត្តការសឹករងរបស់កម្ពុជា។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត បានពន្យល់សាធារណជនជាតិ ការបង្ហោះរូបភាព និងខ្លឹមសារ ដែលមិនមានព័ត៌មានគ្រប់ជ្រុងជ្រោយ។មិនគ្រប់ដោយសារថា សកម្មភាពក្នងរូបភាពខាងក្រោម គឺកងទ័ពវៀតណាម នៃរាជធានីហូជីមិញ បានដឹកនាំប្រតិភូ មកសាកសួរសុខទុក្ខ និង ជូនពរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រោះជាសម្ពន្ឋ័មិត្តនឹងគ្នា ដែលទំលាប់នេះ បានអនុវត្តជារៀងរាល់ឆ្នាំ។

បើតាមរដ្ឋបាលខេត្ត ជាទូទៅឱ្យតែដល់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនីមួយៗ មិនថា តែចូលឆ្នាំខ្មែរ ឬចូលឆ្នាំវៀតណាមទេ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរប្រចាំតំបន់តែងតែទៅសាកសួរសុខទុក្ខ និង ជូនពរ គ្នាទៅវិញទៅមកក្នុងនាមអ្នកជិតខាងល្អ និង កិច្ចសហប្រតិបត្តិការច្បាប់នៃប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង