Yearendyearend1140x150

«ព្យុះផ្គររន្ទះ»វាយប្រហារតំបន់មួយចំនួនក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ភ្លៀងធ្លាក់ខ្លាំង និងព្យុះផ្គររន្ទះបានវាយលុកតំបន់មួយចំនួនក្នុងប្រទេសចិន ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយក្រុមសង្កេតការណ៍ឧតុនិយមរបស់ប្រទេសចិនបានចេញការជូនដំណឹងពណ៌ខៀវសម្រាប់អាកាសធាតុខ្លាំងសម្រាប់រយៈពេលពីរថ្ងៃបន្ទាប់។

យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិនបានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃខាងមុខនេះ ផ្គរ រន្ទះ និងព្រឹលនឹងបោកបក់ផ្នែកខ្លះនៃទីក្រុង Chongqing, Guizhou, Hunan, Fujian, Guangdong និង Guangxi ជាមួយនឹងល្បឿនខ្យល់អតិបរមាពី ១៧.២ ទៅ ២៨.៤ ម៉ែត្រក្នុងមួយវិនាទី។

ភ្លៀងធ្លាក់ខ្លាំងរយៈពេលខ្លីនឹងបោកបក់ផ្នែកខ្លះនៃខេត្ត Hunan, Chongqing, Guangxi និង Guangdong ដោយមានភ្លៀងធ្លាក់ក្នុងមួយម៉ោងចាប់ពី ៣០មីលីម៉ែត្រ ដល់ ៥០មីលីម៉ែត្រ និងឡើងដល់ ៧០មីលីម៉ែត្រ នៅតំបន់ខ្លះ។

ចំណែកនៅក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន ទឹកភ្លៀងជាមធ្យមបានឡើងដល់ ២៦ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង ហើយនៅទីក្រុង Nanchang ខ្យល់បក់បោកបានបោកបក់ផ្ទះកញ្ចក់ ដើមឈើ និងចង្កៀងបំភ្លឺផ្លូវជាច្រើនហើយទ្រព្យសម្បត្តិជាច្រើនត្រូវបានខូចខាត។ គួរបញ្ជាក់ថាប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុបីពណ៌ ដោយពណ៌ទឹកក្រូចតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកដោយពណ៌លឿង និងបន្ទាប់មកពណ៌ខៀវ។អាជ្ញាធរក្នុងប្រទេសចិនបានអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន ព្រោះភ្លៀងនិងផ្គររន្ទះនិងបន្តវាយប្រហារប្រទេសចិនជាច្រើនថ្ងៃថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង