Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន សរសេរសារ«លារដ្ឋសភា»ក្រោយបំពេញការងារជាងពាក់កណ្តាលជីវិត

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្លែងក្នុងវិមានរដ្ឋសភា ថ្ងៃទី ១ មេសា ឆ្នាំ២០២៤។រូបភាព៖រដ្ឋសភាជាតិ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី ១ មេសា ឆ្នាំ២០២៤នេះ បានសរសេរថា ចុងក្រោយ លាវិមានរដ្ឋសភាកម្ពុជា ក្រោយសម្តេចបានចំណាយពេលជាងពាក់កណ្តាលជីវិត ដើម្បីការងារជួយប្រជាពលរដ្ឋ ជាពិសេសបម្រើមាតុភូមិកម្ពុជា។សារជាប្រវត្តិសាស្ត្ររបស់សម្តេច ហ៊ុន សែន នេះត្រូវកត់ត្រាទុកក្នុងបញ្ជីវត្តមានអ្នកតំណាងរាស្ត្រ ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧ នៃរដ្ឋសភា។

នៅក្នុងសារនោះ សម្តេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានសរសេរថា «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និង ធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២ មេសា ឆ្នាំ២០២៤»។

សម្តេច ហ៊ុន សែន ដែលពិភពលោកស្គាល់ថា ជាបុរសខ្លាំងរបស់កម្ពុជា បានសម្រេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតទេ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។សម្តេច គឺជាអ្នកកាន់តំណែងយូរជាងគេលើពិភពលោក រាប់ចាប់តាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបាន ២០១៤ សប្តាហ៍ គិតជាខែគឺបាន ៤៦៣ខែ ហើយបើគិតជាឆ្នាំគឺបាន៣៨ឆ្នាំ ៧ខែ និង ៨ថ្ងៃ៕


សារខ្លីរបស់សម្តេច ហ៊ុន សែន ក្នុងបញ្ជីវត្តមានអ្នកតំណាងរាស្ត្រ ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧ នៃរដ្ឋសភា។រូបភាព៖ BTV



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង