Cctime 6monthsfree desktop
Cc times  web banner kh (2)

ល្អហួស ឈ្នះ«មកុដ» Miss Preteen International 2024 តំណាងឲ្យកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ថៃ៖ នៅក្នុងការប្រកួតកម្មវិធី The 3rd Junior Idol World 2024 នៅឯប្រទេសថៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ យុវតី ជូរី ល្អហួស បានក្លាយជាម្ចាស់មកុដ Miss Preteen International 2024 តំណាងឲ្យប្រទេសកម្ពុជា។ មិនមែនត្រឹមតែក្លាយជាម្ចាស់មកុដ Miss Preteen International 2024 ប៉ុណ្ណោះទេ យុវតីរូបនេះ ក៏បានឈ្នះពានរហូតដល់ ៧ ថែមទៀតផង។

យុវតី ជូរី ល្អហួស បានក្លាយជាម្ចាស់មកុដ Miss Preteen International 2024 តំណាងឲ្យប្រទេសកម្ពុជា នៅក្នុងការប្រកួតកម្មវិធី The 3rd Junior Idol World 2024។ នៅក្នុងការប្រកួតនោះ យុវតី ល្អហួស ក៏ដណ្ដើមបានពានរង្វាន់ពិសេសៗជាច្រើនដូចជា Best Photogenic award, Best National costume award, Best Talent award, Best Interview award, People's choice award, People's choice award ទទួលបានមកុដមួយ, និង Junior Idol world 2024 ambassador award។

សូមជម្រាបថា នៅក្នុងការប្រកួតកម្មវិធី The 3rd Junior Idol World 2024 មានយុវតីកម្ពុជា ៣រូប ចេញទៅប្រកួតតំណាងឱ្យប្រទេសកម្ពុជា។ នៅក្នុងនោះរួមមាន យុវតី ជូរី ល្អហួស ប្រកួតកម្មវិធី Miss Preteen International 2024។ ខណៈយុវតី យិត អេលីស ទទួលបានជ័យលាភីលំដាប់រងទី២ ពីកម្មវិធី Miss Teen Junior Idol World 2024 និង យុវតី ជា អមរាសូហ្វី ក៏ទទួលបានជ័យលាភីលំដាប់រងទី២ ពីកម្មវិធី Little Miss Junior Idol World 2024 ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង