681 ezgif.com resize
Swift cc time

រថភ្លើងបុករថយន្ដក្រុង បណ្ដាលឲ្យមនុស្ស៤១នាក់រងរបួសស្រាល និង៥នាក់របួសធ្ងន់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ពោធិ៍សាត់៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុកជាមួយរថយន្តក្រុង ៤៥ កៅអីដឹកអ្នកដំណើរ បានបណ្ដាលឲ្យមនុស្ស ៤១នាក់រងរបួសស្រាល និង ៥នាក់របួសធ្ងន់។ហេតុការណ៍នេះ កើនឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមីនានេះ នៅចំណុចលើផ្លូវដែក ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ លោក មោគ ភារម្យ បានលើកឡើងថា ហេតុការណ៍នេះពុំមានអ្នកស្លាប់នោះទេ និងមានអ្នករងរបួសស្រាល និង ធ្ងន់ចំនួន ៤៦នាក់។ ក្នុងនោះអ្នករងរបួសធ្ងន់ចំនួន ៥នាក់ ដែលម្នាក់ចំណោម៥នាក់ ជាអ្នកបើករថភ្លើង និងអ្នករងរបួសស្រាលចំនួន ៤១នាក់។ 

បើតាមលោកអធិការស្រុក ហេតុការណ៍ខាងលើនេះ បានកើតឡើងខណៈរថយន្តក្រុងកំពុងធ្វើដំណើរ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថភ្លើងកំពុងបោះពួយមកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិចបុករុញទទឹងរថយន្ត បណ្ដាលឲ្យគាប់ជាប់តែម្ដង។

ក្រសួងសាធារណការ និង ដឹកជញ្ជូន តាមរយៈស៊ីស៊ីថាមស៍ បានសម្តែងការសោកស្តាយ ចំពោះឧប្បទ្ទវហេតុដ៏រន្ធត់មួយនេះ ហើយបច្ចុប្បន្នក្រុមការការងារបច្ចេកទេស នៃនាយករដ្ឋានផ្លូវដែក ក្រុមហ៊ុន Royal Railway បានធ្វើដំណើរទៅដល់ទីតាំងកើតហេតុដើម្បីពិនិត្យ និង ស្រាវជ្រាវករណី។

ជាមួយគ្នានោះ ក្រុមហ៊ុន Royal Railway បានយកចិត្តទុកដាក់លើករណីនេះ ដោយតាមដានជាប់ជាប្រចាំ និង រួមជាក្រុមគ្រូពេទ្យ ដើម្បីសង្គ្រោះអ្នករងរបួស ហើយចេញសេចក្តីថ្លែងការណ៍លម្អិតពីករណីនេះ។



Khcct banner

អត្ថបទទាក់ទង