Cctimesw1140xh150cm copy

កាត់ទោសម្តាយទារកម្នាក់ឲ្យជាប់ពន្ធនាគារមួយជីវិត ក្រោយទុកកូនចោលរហូតបាត់បង់ជីវិត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាមេរិក៖ រដ្ឋអាជ្ញានៃសហរដ្ឋអាម៉េរិកបានសម្រេចក្តីកាត់ទោសអ្នកស្រី Kristel Candelario ឱ្យជាប់គុកអស់មួយជីវិត បន្ទាប់ពីលោកស្រីបានទុកកូនស្រី ឈ្មោះ Jailyn ដែលទើបមានអាយុ ១៦ខែចោលឱ្យនៅម្នាក់ឯងក្នុងបន្ទប់អស់រយៈពេលជាង ៦ថ្ងៃ បណ្ដាលឲ្យស្លាប់។

បន្ទាប់ពីតុលារការបានសម្រេចកាត់ទោសនេះ អ្នកស្រី Kristel Candelario បានសារភាពចំពោះទោសកំហុសរបស់ខ្លួនក្នុងករណីឃាតកម្មដ៏ធ្ងន់ធ្ងរមួយនេះ។ អ្នកស្រី Candelario បានស្នើរឱ្យតុលាការយកស្ថានភាពផ្លូវចិត្តរបស់នាងមកពិចារណា ដោយអ្នកស្រីបានពន្យល់តុលាការថានាងជួបប្រទះនឹងបញ្ហាទំនាក់ទំនងក្នុងគ្រួសាររបស់នាង ដូចច្នេះនាងមានសម្ពាធនិងរងជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរទើបបង្ខំចិត្តឲ្យនាងចេញទៅដំណើរកម្សាន្តដោយទុកកូនស្រីឲ្យនៅផ្ទះម្នាក់ឯងបែបនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង