Cctimesw1140xh150cm copy

សង្រ្គាមប៉ាឡេស្ទីន-អ៊ីស្រាអែលបណ្តាលឲ្យមានអ្នកស្លាប់ជាង៤ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហាម៉ាស៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣២.៥៥២នាក់។កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៦២នាក់ និងរបួស៩១នាក់ផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។

នេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣២,៥៥២នាក់ និងរបួសដល់ ៧៤,៩៨០នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនបានរាយការណ៍នាថ្ងៃដដែលថា ជនជាតិប៉ាឡេស្ទីន ៦ នាក់ត្រូវបានសម្លាប់កាលពីម្សិលមិញដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល និងការទម្លាក់គ្រាប់បែកនៅពេលដែលពួកគេកំពុងរង់ចាំសម្ភារៈសង្គ្រោះនៅក្នុងសួនឧស្សាហកម្មមួយនៅភាគខាងកើតទីក្រុងហ្គាហ្សា។

កងយោធាអ៊ីស្រាអែលបន្តទៀតថាខ្លួនបានបន្តការវាយឆ្មក់តាមអាកាសទៅលើតំបន់ Al-Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងជុំវិញទីនោះហើយបានបាញ់ផ្លោងសំដៅទៅលើផ្ទះចំនួន ៤ ខ្នងនៅក្នុងជំរុំជនភៀសខ្លួន Al-Shati ដោយបានសម្លាប់មនុស្សជាច្រើននាក់។

ជាការឆ្លើយតបចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (Hamas) បានថ្កោលទោសប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលបានវាយប្រហារលើស្ថាប័នវេជ្ជសាស្ត្រ និងជនស៊ីវិលនៅតំបន់ហ្គាហ្សា ដោយក្រុមហាម៉ាស់បានចាត់ទុកនេះជាទង្វើបានបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងពលតូច Al-Qassam ដែលជាស្លាបយោធារបស់ក្រុមហាម៉ាសបានអះអាងទៀតថាខ្លួនបានកំណត់គោលដៅរថក្រោះអ៊ីស្រាអែលនិងបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅតំបន់ Khan Yunis ភាគខាងត្បូងហ្គាហ្សា។

គួរបញ្ជាក់ថាអ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលកាលវាយប្រហារលើកតំបូងមានមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង