Cctimesw1140xh150cm copy

Update៖ រកឃើញសាកសពពីរនាក់ទៀត ក្នុងហេតុការណ៍កប៉ាល់បើកបុកស្ពាននៅអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖សាកសពជនរងគ្រោះពីរនាក់ទៀតត្រូវបានគេរកឃើញនៅក្នុងទឹកសមុទ្រនៃកំពង់ផែ Baltimore កាលពីថ្ងៃពុធ ដោយសាកសពទាំងពីរនោះជាប់នៅក្នុងរថយន្តភីកអាប់ពណ៌ក្រហមរបស់ពួកគេទាំងពីរ។

ប៉ូលីសរដ្ឋ Maryland បានប្រកាសពីការរកឃើញដ៏ក្រៀមក្រំនៃសាកសពជនរងគ្រោះនៅក្នុងសន្និសិទសារព័ត៌មានមួយ ដោយអ្នកជំនាញអះអាងថាសាកសពជនរងគ្រោះអាចនិងមានច្រើនដោយបច្ចុប្បន្ននេះមន្រ្តីជំនាញកំពុងតែធ្វើការរុករកអ្នកដែលបានបាត់ខ្លួនធ្លាក់ចូលក្នុងទឹក ។

បើតាមមន្រ្តីអាម៉េរិកបានឲ្យដឹងថាគិតមកដល់ពេលនេះមានយ៉ាងហើចណាស់កម្មករសំណង់ប្រាំបីនាក់ ត្រូវបានគេរកឃើញថាស្លាប់ដោយសាកសព ៤ នាក់ផ្សេងទៀតមិនទាន់រកឃើញនៅឡើយនោះ។ បច្ចុប្បន្ននេះមន្រ្តីជំនាញខាងជ្រមុជទឹក និងរុករកកំពុងតែធ្វើការយ៉ាងខ្លាំងខ្លាដើម្បីស្វែងរកអ្នកដែលបានបាត់ខ្លួនបន្ទាប់កប៉ាល់ដឹកទំនិញបានបើកបុកស្ពានកាលពីព្រឹកព្រលឹមថ្ងៃអង្គារ។

គួរបញ្ជាក់ថាប៉ាល់កុងតឺន័រដែលមានទង់ជាតិសិង្ហបុរីឈ្មោះ Dali ដែលធ្វើដំណើរចេញពីកំពង់ផែ Baltimore ឆ្ពោះទៅប្រទេសស្រីលង្កា បានបុកបង្គោលនៃស្ពាន Francis Scott Key នៅម៉ោងប្រមាណ១ទាបភ្លឺកាលពីអង្គារ។ ស្ពានដែកនេះមានប្រវែង២.៥០០ម៉ែត្រនិងមានអាយុកាល៤៧ឆ្នាំ ជាស្ពានដែលតភ្ជាប់ដ៏សំខាន់មួយទៅផ្លូវហាយវ៉េដែលព័ទ្ធជុំវិញទីក្រុង Baltimore និងជាកំពង់ផែដ៏ធំបំផុតមួយដែរនៅក្នុងសហរដ្ឋអាមេរិក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង