សេអ៊ូល៖ គណៈប្រតិភូនៃការិយាល័យចារកម្មខាងក្រៅរបស់រុស្ស៊ីបានធ្វើទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងនៅចន្លោះថ្ងៃចន្ទ ២៥ មីនា និងថ្ងៃពុធ ហើយបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការធ្វើចារកម្មរវាងប្រទេសទាំងពី។ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
យោងតាមកាសែតកូរ៉េ KCNA បានឱ្យដឹងថានាយកការិយាល័យសន្តិសុខរុស្សីលោក Sergei E Naryshkin និងរដ្ឋមន្ត្រីសន្តិសុខរដ្ឋកូរ៉េខាងជើង Ri Chang Dae បានពន្យល់គ្នាទៅវិញទៅមកអំពីស្ថានភាពអន្តរជាតិ និងតំបន់ទាក់ទងនឹងឧបទ្វីបកូរ៉េ និងរុស្ស៊ី។ ក្នុងអំឡុងពេលទស្សនកិច្ចមន្ត្រីនៃការិយាល័យស៊ើបការណ៍សម្ងាត់ទាំងពីរក៏បានពិភាក្សាផងដែរអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីដោះស្រាយជាមួយនឹង "ការធ្វើចារកម្ម និងផែនការដែលកំពុងកើនឡើងដោយកងកម្លាំងអរិភាព"ប្រទេសដទៃ។
គណៈប្រតិភូកូរ៉េខាងជើងដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមដឹកនាំដោយលោក Kim Song Nam ប្រធាននាយកដ្ឋានអន្តរជាតិនៃគណបក្សពលករកូរ៉េខាង ជើងក៏បានជួបប្រជុំគ្នានៅទីក្រុងហាណូយកាលពីថ្ងៃអង្គារជាមួយលោកស្រី Truong Thi Mai សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្សកុម្មុយនិស្តវៀតណាមផងដែរ៕