Cctimesw1140xh150cm copy

សីតុណ្ហភាពថៃនិងកើនរហូតដល់ខែមេសា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ នាយកដ្ឋានឧតុនិយមថៃ (TMD) Thai Meteorological Department បានធ្វើការព្រមានសាធារណជន ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នជាមួយនឹងសីតុណ្ហភាពខ្ពស់ដែលអាចមានការកើនឡើងដៃកំដៅថ្ងៃក្តៅខ្លាំងដែលនឹងអូសបន្លាយដល់ដើមខែមេសា។

យោងតាមប្រធាននាយកដ្ឋានអង្កេតឧតុនិយមរបស់ TMD លោក Somkuan Tonjan បានអះអាងថាតំបន់ជាច្រើននៃប្រទេសថៃ ជាពិសេសតំបន់ភាគឦសាន ភាគកណ្តាល និងភាគខាងកើត នឹងមានភ្លៀងធ្លាក់ខ្លះនៅចន្លោះថ្ងៃខ្លះនៃសប្តាហ៍នេះ ក្រៅពីការធ្លាក់ភ្លៀងក៏មានការបម្រែបម្រួលអាកាសធាតុក្តៅលាយឡំផងដែរ។ លោកបន្តថា នៅពេលភ្លៀងធ្លាក់ សីតុណ្ហភាពនឹងចាប់ផ្តើមឡើង ហើយអាកាសធាតុប្រែប្រួលនឹងធ្វើឲ្យជំងឺមួយចំនួនកើនឡើង សីតុណ្ហភាពខ្ពស់ជាងមធ្យមត្រូវបានគេរំពឹងទុកនៅទូទាំងភាគខាងជើងចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា។

ទន្ទឹមនឹងនេះ នៅតំបន់ភាគខាងត្បូង ខ្យល់បក់ពីទិសខាងកើតនឹងនាំមកនូវភ្លៀងធ្លាក់ជាបន្តបន្ទាប់ដល់តំបន់មួយចំនួន ប៉ុន្តែស្ថានភាពខ្យល់បក់ខ្លាំងមិនត្រូវបានគេរំពឹងថានឹងកើតមានពាសពេញតំបន់ក្នុងអំឡុងពេលនោះទេ។ ខេត្តមួយចំនួននៅភាគខាងជើង និងឦសានបន្តរាយការណ៍ពីកម្រិតបំពុលភាគល្អិតល្អនៅក្នុងខ្យល់ PM2.5 ដែលមិនល្អចំពោះសុខភាព ដោយទីក្រុងឈៀងម៉ៃជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានការបំពុលខ្យល់ខ្លាំងបំផុតទីប្រាំនៅលើពិភពលោកកាលពីថ្ងៃចន្ទជាមួយនឹងសន្ទស្សន៍គុណភាពខ្យល់ច្រើនជាងគេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង